VOV WorldVOV World
ប្រធានាធិបតី Kyrgyzstanយល់ព្រមការលាលែងពីដំណែងរបស់រដ្ឋាភិបាល
20/03/2014 10:51
(VOVworld)-នាថ្ងៃទី១៩មិនា ប្រធានាធិបតីKyrgyzstan លោក Almazbek Atambayev បានយល់ព្រមការលា លែងពីដំណែង
ប្រធានាធិបតី Kyrgyzstanយល់ព្រមការលាលែងពីដំណែងរបស់រដ្ឋាភិបាល
នាយករដ្ឋមន្រ្តី Jantoro Satybaldiyev​ (រូបថតៈturknewsline.com) (VOVworld)-នាថ្ងៃទី១៩មិនា ប្រធានាធិបតីKyrgyzstanលោក Almazbek Atambayev បានយល់ព្រមការលាលែងពីដំណែងរបស់រដ្ឋាភបាលដឹកនំា ដោយនាយករដ្ឋមន្រ្តី លោក Jantoro Satybaldiyev។ មុននោះ នាថ្ងៃទី១៨មិនា គណៈបក្សមាតុប្រទេស Ata-Meken បានដកខ្លួនចេញពីសម្ព័ន្ធភាពកាន់អំណាច ក្នុងរដ្ឋសភា Kyrgyzstan ដោយសារមិនពេញចិត្តចំពោះ ប្រសិទ្ធភាពការងាររបស់រដ្ឋាភិបាល។ គណៈបក្ស នេះចោទប្រកាន់ នាយករដ្ឋមន្រ្តីSatybaldiyev ពីការរំលោភសិទ្ធអំណាចនិងប្រើល្បិច បន្លំលួចប្រាក់ពី​ថវិការរដ្ឋ។ តាមអនុក្រិត្តរបស់ប្រធានាធិបតីAtambayev រដ្ឋាភិបាល របស់នាយករដ្ឋមន្រ្តី Satybaldiyev នឹងបន្តសកម្មភាពរហូតដល់ពេលដែលរដ្ឋាភិបាល ថ្មីត្រូវបានបង្កើតឡើង៕