ប្រធានាធិបតី Obama៖ ខំប្រឹងប្រែងធានាឲ្យការផ្ទេរប្រគល់អំណាចប្រព្រឹត្តទៅយ៉ាងងាយស្រួល
10/11/2016 07:35
(VOVworld) - នាថ្ងៃទី១០ វិច្ចិកា ប្រធានាធិបតី អាមេរិកលោក Barack Obama បានអំពាវនាវឲ្យ សមាជិកសភានៃគណៈបក្សប្រជាធិបតេយ្យ បោះបង់ ការខកចិត្តក្រោយពីបេក្ខជននៃគណៈបក្សសាធា រណៈរដ្ឋលោក Donald Trump ដណ្ដើមបានជ័យជំនះក្នុងការរត់ប្រណាំងចូលក្នុងសេតវិមាន ព្រមទាំងខំប្រឹងប្រែងដើម្បីដំណើរការផ្ទេរប្រគល់អំណាចប្រព្រឹត្តទៅយ៉ាងរលូន។

ប្រធានាធិបតីអាមេរិកលោក Barack Obama អញ្ជើញថ្លែងមតិនៅក្រុងវ៉ាស៊ីនតោនក្រោយពីទិវាបោះឆ្នោត (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី១០ វិច្ចិកា ប្រធានាធិបតីអាមេរិកលោក Barack Obama បានអំពាវនាវ ឲ្យសមាជិកសភានៃគណៈបក្សប្រជាធិបតេយ្យ បោះបង់ការខកចិត្ត ក្រោយពីបេក្ខជន នៃគណៈបក្សសាធារណៈរដ្ឋលោក Donald Trump ដណ្ដើមបាន ជ័យជំនះក្នុងការរត់ប្រណាំង ចូលក្នុងសេតវិមាន ព្រមទាំងខំប្រឹងប្រែងដើម្បីដំណើរ ការផ្ទេរប្រគល់អំណាចប្រព្រឹត្តទៅយ៉ាង រលូន។លោក Obama ក៏បានអះអាងថា លោករូបនេះខ្លួនឯងក៏នឹងខំប្រឹងប្រែងអស់ពីកម្លាំង កាយចិត្តដើម្បីធានាឲ្យប្រធានា ធិបតីថ្មីនឹងទទួលបានជោគជ័យក្នុងឋានៈរបស់ខ្លួន។ មុននោះ ក្នុងបទថ្លែងមតិដំបូងចំពោះមុខសាធារណៈក្រោយពីបរាជ័យក្នុង ការបោះឆ្នោត លោកស្រី Hillary Clinton សន្យាថា នឹងសហការជាមួយប្រធានា ធិបតីជាប់ឆ្នោត ព្រមទាំង អំពាវនាវឲ្យសមាជិកសភានៃគណៈបក្សប្រជាធិបតេយ្យ ផ្ដល់ឱកាសជូនមហាសេដ្ឋីនៃគណៈបក្សសាធារណៈរដ្ឋដើម្បីដឹកនាំប្រទេសជាតិ។ ប្រធានសភាជាន់ទាបអាមេរិកលោក Paul Ryan សន្យាថា នឹងសហការយ៉ាង ស្អិតរមួត ជាមួយប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ដើម្បីជំរុញរបៀប វារៈរបស់គណៈ បក្សសាធារណៈរដ្ឋនៅទាំងព្រឹទ្ធសភានិងសភាជាន់ទាបអាមេរិក នាពេលខាងមុខ៕
Related





