VOV WorldVOV World
ប្រធានាធិបតី Yemen មិនចូលរួមការចរចារសន្តិភាពនៅទីក្រុង Geneva
24/05/2015 09:11
(VOVworld) - នាថ្ងៃទី ២៣ ឧសភា អ្នកនាំពាក្យរដ្ឋាភិបាល Yemen លោក Rageh Badi បានប្រកាសថា៖ ប្រធានាធិបតី នៃប្រទេសនេះ លោក Abed Rabbo Masour Hadi នឹងមិន ចូលរួមការចរចារសន្តិភាពដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៨ ឧសភា ខាងមុខនៅទីក្រុង Geneva របស់ស្វីសនេះឡើយ។
ប្រធានាធិបតី Yemen មិនចូលរួមការចរចារសន្តិភាពនៅទីក្រុង Geneva
ប្រធានាធិបតី Yemen មិនចូលរួមការចរចារសន្តិភាពនៅទីក្រុង Geneva (Image: VNA) (VOVworld) -  នាថ្ងៃទី ២៣ ឧសភា អ្នកនាំពាក្យរដ្ឋាភិបាល Yemen លោក  Rageh Badi បានប្រកាសថា៖ ប្រធានាធិបតីនៃប្រទេសនេះ លោក Abed Rabbo Masour Hadi នឹងមិនចូលរួមការចរចារសន្តិភាពដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៨ ឧសភា ខាងមុខនៅទីក្រុង Geneva របស់ស្វីសនេះឡើយ។ លោក Badi បានលើកច្បាស់ អំពី មូលហេតុថា៖ ស្ថានភាពសន្តិសុខនៅប្រទេសនេះរួមជាមួយពួកឧទ្ទាម Houthi មិនឆ្លើយតបនឹងលក្ខ័ណ្ឌបុព្វបទរបស់រដ្ឋាភិបាល Yemen គឺដកកងទ័ពចេញពី បណ្ដាទីរួមស្រុកនិងទីក្រុងដែលគេកំពុងទន្ទ្រានកាន់កាប់ ក្នុងនោះ មានរដ្ឋធានី Sanaa ផង។ ក្នុងសំបុត្រមួយច្បាប់ដែលត្រូវបានផ្ញើរជូនអគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon ប្រធានាធិបតី Hadi បានអះអាងជាថ្មីម្តងទៀតនូវលក្ខ័ណ្ឌនេះ ។ សេចក្តីប្រកាសពោលខាងលើរបស់ លោក Hadi  បានសឲ្យឃើញថា៖ ការខំប្រឹង ប្រែងរៀបចំកិច្ចចរចារសន្តិភាពមួយសំដៅបញ្ចប់យុទ្ធនាការវាយប្រហារតាមផ្លូវ អាកាសដឹកនាំដោយអារ៉ាប់ប៊ីសារអ៊ូឌីតទៅលើកំលាំងពួកឧទ្ទាម Houthi នៅ Yemen នៅជួបការលំបាកជាច្រើន៕