VOV WorldVOV World
ប្រធានាធិបតីចិនអញ្ជើញបំពេញទស្សនកិច្ចថ្នាក់រដ្ឋជាលើកដំបូងនៅអាមេរិក
22/09/2015 08:17
(VOVworld) - ប្រធានាធិបតីចិនលោក Xi Jinping នាថ្ងៃ ទី២២ កញ្ញា បានចាក ចេញពីរដ្ឋធានីប៉េកាំង អញ្ជើញ ទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋជាលើកដំបូងនៅ អាមេ រិក។
ប្រធានាធិបតីចិនអញ្ជើញបំពេញទស្សនកិច្ចថ្នាក់រដ្ឋជាលើកដំបូងនៅអាមេរិក
សារព័ត៌មានអាមេរិកផ្សព្វផ្សាយអំពីដំណើរទស្សនកិច្ចរបស់លោក Xi Jinping (រូបថត៖TTXVN) (VOVworld) - ប្រធានាធិបតីចិនលោក Xi Jinping នាថ្ងៃទី២២ កញ្ញា បានចាកចេញ ពីរដ្ឋធានីប៉េកាំង អញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋជាលើកដំបូងនៅអាមេរិក។ បង្អង់ដំណើរដំបូងរបស់លោក Xi Jinping គឺទីក្រុង Seattle ភាគខាងលិច អាមេរិក។ នៅទីនេះ លោកនឹងអញ្ជើញជួបសន្ទនាជាមួយសហគមន៍អាជីវករ ចូលរួមវេទិការ អាជីវកម្មដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនធំៗ របស់អាមេ រិក។នាថ្ងៃទី២៥ កញ្ញា នៅរដ្ឋធានីវ៉ាស៊ីនតោន លោក Xi Jinping នឹង មានជំនួបចរ ចារជាមួយប្រធានាធិបតីអាមេរិកលោក Barack Obama មុនពេល អញ្ជើញចូលរួម សន្និសីទជាន់ខ្ពស់ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ ទិវាបង្កើតអ.ស.ប នៅទីក្រុងញូយ៉ក។នេះជាជំនួបសន្ទនាលើកដំបូងរវាងថ្នាក់ដឹកនាំចិននិងអាមេរិក គិតតាំងពីចុងឆ្នាំទៅមិញ ក្នុងកាលៈទេសៈពិភពលោកកំពុងប្រ ឈមមុខនឹងបំរ៉ែ បំរួលជាច្រើនទាំងសេដ្ឋកិច្ចនិងនយោបាយទៀតផង៕