VOV WorldVOV World
ប្រធានាធិបតីហ្គាបុងច្រានចោលការធ្វើអន្តរាគមន៍ពីខាងក្រៅប្រទេស
26/09/2016 08:17
(VOVworld) - ប្រធានាធិបតីហ្គាបុងលោក Ali Bongo នាថ្ងៃទី២៥ កញ្ញា ប្រកាសថា ហ្គាបុងមិនត្រូវការអ្នក ណា ដើម្បីដោះស្រាយវិបត្តិនយោបាយក្រោយពីការ បោះឆ្នោតនៅប្រទេសនេះឡើយ ព្រមទាំងសង្កត់ធ្ងន់ ថា ការធ្វើអន្តរាគមន៍ទាំងអស់ពីខាងក្រៅប្រទេសសុទ្ធតែមិនត្រូវបានព្រមទទួលនោះទេ។
ប្រធានាធិបតីហ្គាបុងច្រានចោលការធ្វើអន្តរាគមន៍ពីខាងក្រៅប្រទេស
(VOVworld) - ប្រធានាធិបតីហ្គាបុងលោក Ali Bongo នាថ្ងៃទី២៥ កញ្ញា ប្រកាស ថា ហ្គាបុងមិនត្រូវការអ្នកណា ដើម្បីដោះស្រាយវិបត្តិនយោបាយក្រោយពីការបោះ ឆ្នោតនៅប្រទេសនេះឡើយ ព្រមទាំងសង្កត់ធ្ងន់ថា ការធ្វើអន្តរាគមន៍ទាំងអស់ពី ខាងក្រៅប្រទេសសុទ្ធតែមិនត្រូវបានព្រមទទួលនោះទេ។មុននោះ នាព្រឹកថ្ងៃទី ២៤  កញ្ញា តុលាការរដ្ឋធម្មនុញ្ញហ្គាបុងបានអនុម័តលើលទ្ធផលនៃការបោះឆ្នោត ប្រធានាធិបតីកាលពីខែសីហាកន្លងទៅ តាមនោះលោក Ali Bongo ជាប់ឆ្នោត អាណត្តិទី៣ជាបន្តបន្ទាប់ដោយដណ្ដើមបានជាងពាក់កណ្ដាលបរិមាណសម្លេង គាំទ្រ៕