VOV WorldVOV World
ប្រធានាធិបតីឥណ្ឌូនេស៊ីអញ្ជើញទៅបំពេញទស្សនកិច្ចនៅសឹង្ហបុរី
28/07/2015 09:13
(VOVworld) - ក្រសួងការបរទេសឥណ្ឌូនេស៊ីបានឲ្យ ដឹងថា ប្រធានាធិបតីប្រទេស នេះលោក Joko Widodo នាថ្ងៃទី២៨ កក្កដា បានចាប់ផ្ដើមដំណើរទស្សនកិច្ច ក្នុងរយៈពេល២ថ្ងៃនៅសឹង្ហបុរី សំដៅជំរុញថែមទៀត នូវកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច រវាងប្រទេសទាំង២។
ប្រធានាធិបតីឥណ្ឌូនេស៊ីអញ្ជើញទៅបំពេញទស្សនកិច្ចនៅសឹង្ហបុរី
(VOVworld) - ក្រសួងការបរទេសឥណ្ឌូនេស៊ីបានឲ្យដឹងថា ប្រធានាធិបតីប្រទេស នេះលោក Joko Widodo នាថ្ងៃទី២៨ កក្កដា បានចាប់ផ្ដើមដំណើរទស្សនកិច្ចក្នុងរយៈ ពេល២ថ្ងៃនៅសឹង្ហបុរី សំដៅជំរុញថែមទៀតនូវកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចរវាង ប្រទេសទាំង២។ក្នុងដំណើរទស្សនកិច្ចលើកនេះ ប្រធានាធិបតីលោក Joko Widodo នឹងជួបចរចារជាមួយសមភាគីសឹង្ហបុរីលោក Lee Hsien Loong និងចូលរួមក្នុងកិច្ច ប្រជុំជាមួយអគ្គនាយកជាង១៥០នាក់នៃសម្ព័ន្ធក្រុមហ៊ុនធំៗនៅសឹង្ហបុរី។ក្រៅពី បញ្ហាទ្វេភាគី ថ្នាក់ដឹកនាំនៃប្រទេសទាំង២ក៏បានពិភាគ្សាអំពីបញ្ហានានារបស់ អាស៊ានទៀតផង។ នាបច្ចុប្បន្ន សឹង្ហបុរីជាដៃគូមួយក្នុងចំណោមដៃគូស្នូលរបស់ឥណ្ឌូនេស៊ីលើវិស័យ ពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍។ក្នុងឆ្នាំ២០១៤ តំលៃប្រាក់ពាណិជ្ជកម្ម រវាងប្រទេសទាំង២ទទួលបានជិត៤២ពាន់លានដុល្លាអាមេរិក៕