VOV WorldVOV World
ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក D. Trump លើកឡើងអទិភាពនានាក្នុងគោលនយោបាយកិច្ចការផ្ទៃក្នុង
11/11/2016 10:22
(VOVworld) - នាថ្ងៃទី១០ វិច្ចិកា ប្រធានាធិបតីជាប់ ឆ្នោតរបស់អាមេរិកលោក Donald Trump បានជួប សន្ទនាជាមួយថ្នាក់ដឹកនាំរដ្ឋសភាអាមេរិកនៅរដ្ឋធានី វ៉ាស៊ីនតោន ក្នុងនោះលោកអះអាងថា នឹងផ្ដល់អាទិ ភាពសំរាប់សេវាកម្មសុខាភិបាល សន្តិសុខព្រំដែននិងការបង្កើតការងារធ្វើ។
ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក D. Trump លើកឡើងអទិភាពនានាក្នុងគោលនយោបាយកិច្ចការផ្ទៃក្នុង
(VOVworld) - នាថ្ងៃទី១០ វិច្ចិកា ប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិកលោក Donald Trump បានជួបសន្ទនាជាមួយថ្នាក់ដឹកនាំរដ្ឋសភាអាមេរិកនៅរដ្ឋធានីវ៉ាស៊ីន តោន ក្នុងនោះលោកអះអាងថា នឹងផ្ដល់អាទិភាពសំរាប់សេវាកម្មសុខាភិបាល សន្តិ សុខព្រំដែននិងការបង្កើតការងារធ្វើ។ថ្លែងមតិទៅកាន់មជ្ឈដ្ឋាន អ្នកយកព័ត៌មាន បន្ទាប់ពីជំនួបនេះ លោក Trump ប្រកាសថា នឹងពិចារណាយ៉ាង ហ្មត់ចត់នូវបញ្ហា ជនចំណាកស្រុក ថែទាំសុខភាពនិងការងារធ្វើ។ ប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិកលោក Donald Trump (រូបថត៖AFP/TTXVN) ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Malcolm  Turnbull ឲ្យដឹងថា ក្នុងការសន្ទនាតាមទូរស័ព្ទនាថ្ងៃទី១០ វិច្ចិកា ប្រធានាធិបតីជាប់ ឆ្នោតលោក Donald Trump បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃវត្តមានរបស់ អាមេរិកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ចំពោះសន្តិភាពនិងស្ថិរភាព ព្រមទាំង អះអាង នូវសារសំខាន់របស់សម្ព័ន្ធមិត្តរវាងប្រទេសទាំងពីរផងដែរ។ ក្រោមអំណាចរបស់លោក Donald Trump អាមេរិកនឹងបន្តបង្កើនកងកម្លាំង យោធានៅទ្វីបអឺរ៉ុបតាមផែនការដែលបានដាក់ចេញ។ថ្លែងមតិនាថ្ងៃទី១០ វិច្ចិកា អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកលោក Peter Cook ឲ្យដឹងថា វិមានបញ្ច កោណមានផែនការដាក់ពង្រាយបន្ថែមកងពូលតូចមួយនៅទ្វីបអឺរ៉ុបនាខែកុម្ភៈឆ្នាំ ២០១៧ តាមនោះបង្កើនបរិមាណទាហាននៅទ្វីបនេះឡើងដល់ទៅ៣កងពូល តូច។   មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ត្រៀមខ្លួនជាស្រេចសហប្រតិបតិ្តការជាមួយ រដ្ឋអំណាចថ្មីនៅអាមេរិកដើម្បីរួមគ្នាដោះស្រាយការសាកល្បងដែលខឿនសេដ្ឋ កិច្ចអាមេរិកនិយាយដោយឡែកនិងខឿនសេដ្ឋកិច្ចសកលនិយាយរួមកំពុងប្រ ឈមមុខ។ថ្លែងមតិនាថ្ងៃទី១០ វិច្ចិកា នាយកសារព័ត៌មានរបស់ IMF លោក  Gerry Rice សំដែងក្ដីសង្ឃឹមថា ទំនាក់ទំនងដ៏ល្អប្រសើររវាង IMF និងអាមេរិក នឹង បន្តអភិវឌ្ឍន៍នាពេលអនាគត៕