ប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-hye អាចត្រូវបានសួរដេញដោលយ៉ាងឆាប់រហ័ស
14/11/2016 08:59
(VOVworld) – នាថ្ងៃទី ១៣ វិច្ឆិកា ប្រភពព័ត៌មានពី ស្ថាប័នរដ្ឋអជ្ញាកូរ៉េខាងត្បូង បានឲ្យដឹងថា៖ ប្រធានាធិបតី នៃប្រទេសនេះ លោកស្រី Park Geun-hye អាចត្រូវ បាន ធ្វើការស៊ើបអង្គេតនិងសួរដេញដោលនាសប្តាហ៍ខាងមុខ អំពីតួនាទីរបស់ លោកស្រីក្នុងរឿងអាស្រូវពុករលួយ។

ប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-hye អាចត្រូវបានសួរដេញដោលយ៉ាងឆាប់រហ័ស (VNA) (VOVworld) – នាថ្ងៃទី ១៣ វិច្ឆិកា ប្រភពព័ត៌មានពីស្ថាប័នរដ្ឋអជ្ញាកូរ៉េខាងត្បូង បានឲ្យដឹងថា៖ ប្រធានាធិបតីនៃប្រទេសនេះ លោកស្រី Park Geun-hye អាចត្រូវ បានធ្វើការស៊ើបអង្គេតនិងសួរដេញដោលនាសប្តាហ៍ខាងមុខអំពីតួនាទីរបស់ លោកស្រីក្នុងរឿងអាស្រូវពុករលួយ។ ក្នុងករណី ការសួរដេញដោលត្រូវបានអនុវត្ត នេះនឹងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកូរ៉េខាងត្បូង ប្រធានាធិបតីកាន់អំណាច មួយរូបត្រូវបានរដ្ឋអាជ្ញាសួរដេញដោល។ រដ្ឋធម្មនុញ្ញកូរ៉េខាងត្បូងមិនអនុញ្ញាត ឲ្យប្រធានាធិបតីកំពុងកាន់អំណាចទទួលរងការជំនុំជំរះទេ ប៉ុន្តែ ការសួរដេញ ដោលបំរើឲ្យការងារស៊ើបអង្គេតត្រូវបានអនុញ្ញាត។ ប្រធានាធិបតី Park Geun-hye កំពុងប្រឈមនឹងរឿងអាស្រូវនយោបាយទាក់ទិនដល់មិត្តជិតស្និត លោកស្រី Choi Soon-sil។ លោកស្រី Choi Soon-sil ត្រូវបានសង្ស័យថាឆ្លៀតយក ទំនាក់ទំនងជាមួយប្រធានាធិបតី Park ដើម្បីធ្វើអន្តរាគមចូលក្នុងកិច្ចការផ្ទៃ ក្នុងសំខាន់ៗរបស់ប្រទេសជាតិ។ លោកស្រី Choi ក៏កំពុងត្រូវបានធ្វើការ ស៊ើប អង្គេតក្នុងរឿងបំផុសមូលនិធិដែលមានតំលៃ ៥០០ ពាន់លាន won (ស្មើនឹង ៤៤ លាន ដុល្លាអាមេរិក) ចូលក្នុងមូលនិធិក្រៅរដ្ឋាភិបាលចំនួន ២ របស់ លោកស្រី។ ប្រធានាធិបតី Park បានទទួលស្គាល់ការច្រឡំរបស់ខ្លួន ហើយ ប្រកាសត្រៀមខ្លួន ជាស្រេចចូលរួមការសួរដេញដោលនៃក្រសួងយុត្តធម៌៕
Related





