ប្រធានាធិបតីកូរ៉េខាងត្បូងបានចាប់ផ្ដើមដំណើរទស្សនកិច្ចនៅវៀតណាម។
08/09/2013 09:10
VOV-ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun Hye បានអញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ផ្ដើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម

ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun Hye (VOV) VOV-នាយប់ថ្ងៃទី៧កញ្ញា ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun Hye បានអញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ផ្ដើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១១កញ្ញា តាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋ វៀតណាមលោក Truong Tan Sang។ នេះជាដំណើរទស្សនកិច្ចនៅវៀតណាមជាលើកដំបូងរបស់ប្រធានាធិបតី Park Geun Hye ក្នុងថានៈជាប្រធានាធិបតីកូរ៉េខាង ត្បូង។ ពិធីទទួលជាផ្លូវការប្រធានាធិបតី Park Geun Hye នឹងបានប្រព្រឹត្តទៅនាថ្ងៃទី៩កញ្ញានៅទីក្រុងហាណូយ។ បន្ទាប់នោះប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងប្រធានាធិបតី Park Geun Hye នឹងចរចារអំពីបញ្ហាដែលភាគីទាំងពីរយក ចិត្តទុកដាក់ដូចគ្នា។ ក្នុងឱកាសដំណើរទស្សនកិច្ចលើកនេះ ប្រធានាធិបតី Park Geun Hye នឹងមកជួបសម្ដែងការគួរសមអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី Nguyen Tan Dung និងប្រធារដ្ឋសភាលោក Nguyen Sinh Hung។ ក្នុងចំណោមប្រទេសនិងដំបន់ដែនដីចំនួន៩៦បានវិនិយោគចូលមកវៀត ណាមនោះ កូរ៉េខាងត្បូងជាវិនិយោគិនធំទី៤ជាមួយគំរោងការចំនួនជាង៣ពាន់ គំរោង។ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០១២ទទួលបានជាង១២ពាន់ លានដុល្លារអាមេរិក។ ក្រៅពីនោះ កូរ៉េខាងត្បូងក៏ជាប្រទេសផ្ដល់ជំនួយ ODA ធំទី២របស់វៀតណាម បន្ទាប់ពីជប៉ុននិងវៀតណាមជាប្រទេសទទួលជំនួយ ODA ធំទី១របស់កូរ៉េខាងត្បូង៕
Related







