VOV WorldVOV World
ប្រធានាធិបតីកូរ៉េខាងត្បូងបន្តរងសម្ពាធទាមទារឲ្យលាលែងពីតំណែង
13/11/2016 08:57
(VOVworld) - ប្រជាជនកូរ៉េខាងត្បូងរាប់ហ្មឺននាក់នា ថ្ងៃទី១២ វិច្ចិកា បានចូលរួមធ្វើបាតុកម្មប្រឆាំងជំទាស់ រដ្ឋាភិបាលនៅរដ្ឋធានីសេអ៊ូល ដោយទាមទារឲ្យ ប្រធានាធិបតីលោកស្រី Park Geun-hye លាលែងពី តំណែង។
ប្រធានាធិបតីកូរ៉េខាងត្បូងបន្តរងសម្ពាធទាមទារឲ្យលាលែងពីតំណែង
នេះជាករណីធ្វើបាតុកម្មធំបំផុតនៅកូរ៉េខាងត្បុងក្នុងរយៈពេល៣០ឆ្នាំកន្លងទៅ (រូបថត៖Reuters) (VOVworld) - ប្រជាជនកូរ៉េខាងត្បូងរាប់ហ្មឺននាក់នាថ្ងៃទី១២ វិច្ចិកា បានចូលរួម ធ្វើបាតុកម្មប្រឆាំងជំទាស់រដ្ឋាភិបាលនៅរដ្ឋធានីសេអ៊ូល ដោយទាមទារឲ្យប្រធានា ធិបតីលោកស្រី Park Geun-hye លាលែងពីតំណែង។នេះត្រូវបានចាត់ទុកថា ជា ករណីធ្វើបាតុកម្មមួយក្នុងចំណោមករណីធ្វើបាតុកម្មធំបំផុតនៅប្រទេស នេះក្នុង រយៈពេល៣០ឆ្នាំកន្លងទៅ។ប៉ូលីសប៉ាន់ស្មានថា មានមនុស្សប្រមាណ១៧ហ្មឺន នាក់ចូលរួមធ្វើបាតុកម្ម ខណៈដែលអ្នកសង្កេតការណ៍ចាត់ទុកថា បរិមាណ បាតុករសរុបគឺឡើងដល់ទៅ១លាននាក់។នេះជាករណីធ្វើបាតុកម្មលើកទី៣ជា បន្តបន្ទាប់ក្នុងប៉ុន្មានថ្ងៃចុងសប្ដាហ៍ដើម្បីប្រឆាំងជំទាស់ប្រធានាធិបតីលោកស្រី  Park Geun-hye ដោយសារលោកស្រីរូបនេះទុកឲ្យមិត្តភក្តិមួយរូបធ្វើអន្តរាគមន៍ ទៅក្នុងកិច្ចការរបស់រដ្ឋាភិបាល៕