VOV WorldVOV World
ប្រធានាធិបតីលោក Putin៖ខឿនសេដ្ឋកិច្ចរុស្ស៊ីមានស្ថិរភាព
12/11/2016 08:33
(VOVworld) - ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នាថ្ងៃទី១១ វិច្ចិកា វាយតំលៃថា ខឿនសេដ្ឋកិច្ចរបស់ ប្រទេសនេះបានមានស្ថិរភាពឡើងវិញ ប៉ុន្តែវាដូចជា ឆាប់ពេកដើម្បីអះអាងថា បានមានការរីកចម្រើនគួរ ឲ្យកត់សម្គាល់នោះ។
ប្រធានាធិបតីលោក Putin៖ខឿនសេដ្ឋកិច្ចរុស្ស៊ីមានស្ថិរភាព
ប្រជាជនទៅទិញទំនិញនៅក្នុងផ្សារទំនើបនៅក្រុងម៉ូស្គូ (រូបថត៖Xinhua/TTXVN) (VOVworld) - ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នាថ្ងៃទី១១ វិច្ចិកា វាយ តំលៃថា ខឿនសេដ្ឋកិច្ចរបស់ប្រទេសនេះបានមានស្ថិរភាពឡើងវិញ ប៉ុន្តែវាដូចជា ឆាប់ ពេកដើម្បីអះអាងថា បានមានការរីកចម្រើនគួរឲ្យកត់សម្គាល់នោះ។ថ្លែងមតិ នៅ សម័យប្រជុំរដ្ឋាភិបាលអំពីបញ្ហាសេដ្ឋកិច្ច ប្រធានាធិបតីលោក Putin លើកច្បាស់  ថា តំលៃផលិតកម្មឧស្សាហកម្មបានកើតឡើង០,៣% ខណៈដែលវិស័យកសិកម្ម កើនឡើង៣%។ នៅខែមុន ក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ីបានប្រកាសរបាយ ការណ៍ព្យាករណ៍ អំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដល់ឆ្នាំ២០៣៥។តាមរបាយ ការណ៍នេះថា រុស្ស៊ី នឹងឆ្លងផុតពីស្ថានភាពធ្លាក់ចុះសេដ្ឋកិច្ចនាឆ្នាំ២០១៧ ប៉ុន្តែត្រូវ ចំណាយរយៈពេល ២០ឆ្នាំដើម្បីទប់ទល់នឹងស្ថានភាពក្រីក្រនិងជាប់គាំង៕