ប្រធានាធិបតីលោក V. Putin៖ រុស្ស៊ីត្រៀមខ្លួនជាស្រេចសហការជាមួយប្រទេសទាំងអស់
10/11/2016 10:33
(VOVworld) - រុស្ស៊ីត្រៀមខ្លួនជាស្រេចសហប្រតិបតិ្ត ការជាមួយប្រទេសទាំងអស់ដោយឈរលើមូលដ្ឋាន ច្បាប់អន្តរជាតិនិងធម្មនុញ្ញអ.ស.បដើម្បីដោះស្រាយ បញ្ហានានា ក្នុងនោះមានវិបត្តិនៅស៊ីរីផង។

ប្រធានាធិបតីរុស្ស៊ីលោក Vladimit Putin ថ្លែងមតិនៅក្រុងម៉ូស្គូកាលពីថ្ងៃទី៤ វិច្ចិកា (រូបថត៖Xinhua/TTXVN) (VOVworld) - រុស្ស៊ីត្រៀមខ្លួនជាស្រេចសហប្រតិបតិ្តការជាមួយប្រទេសទាំង អស់ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិនិងធម្មនុញ្ញអ.ស.បដើម្បីដោះស្រាយ បញ្ហានានា ក្នុងនោះមានវិបត្តិនៅស៊ីរីផង។ប្រធានាធិបតីរុស្ស៊ីលោក Vladimit Putin នាំចេញសេចក្ដីថ្លែងការណ៍ពោលខាងលើនៅជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតនៃ ប្រទេសមួយចំនួននាថ្ងៃទី៩ វិច្ចិកា។ស្ដីអំពីបញ្ហាស៊ីរី លោក Putin អះអាងថា ត្រូវ ដោះស្រាយជំលោះនៅប្រទេសមជ្ឈឹមបូព៌ានេះតាមរយៈផ្លូវនយោបាយ ព្រមទាំង ប្រកាសថា រុស្ស៊ីគាំទ្រការចាប់ផ្ដើមកិច្ចចរចាររវាងប្រទេសជំលោះនានានៅស៊ីរី។ ក្នុងទំនាក់ទំនងជាមួយអាមេរិក លោកប្រធានាធិបតីរុស្ស៊ីប្រកាសថា ម៉ូស្គូ ត្រៀមខ្លួនជាស្រេចស្ដារឡើងវិញទំនាក់ទំនងជាមួយវ៉ាស៊ីនតោន។តាមលោកថា ប្រការ នេះគឺមិនងាយស្រួលទេ ដោយសារទំនាក់ទំនងរវាងប្រទេសទាំងពីរបាន អាក្រក់ ទៅយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែលោកអះអាងថា រុស្ស៊ីនឹងធ្វើអស់ពីកម្លាំងកាយចិត្ត ដើម្បីធ្វើ ប្រក្រតីភាពទំនាក់ទំនងនេះ៕
Related





