ប្រធានាធិបតីមីយ៉ាន់ម៉ាសន្យាគោរពលទ្ធផលនៃការបោះឆ្នោតសកលនាថ្ងៃ ទី ៨ វិច្ឆិកា
07/11/2015 09:16
(VOVworld) – ក្នុងបទថ្លែងការចំពោះមុខអ្នកបោះឆ្នោត តាមរលកវិទ្យុសម្លេងនិង ទូរទេស្សន៍ នាថ្ងៃទី ៦ វិច្ឆិកា ប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Thein Sein បាន អះអាងថា៖ លោកនឹងគោរពលទ្ធផលនៃការបោះ ឆ្នោតសកលនិងរដ្ឋាភិបាល ថ្មីមួយដែលនឹងត្រូវបាន បង្កើតឡើងតាមរដ្ឋធម្មនុញ។

ប្រធានាធិបតីមីយ៉ាន់ម៉ាសន្យាគោរពលទ្ធផលនៃការបោះឆ្នោតសកលនាថ្ងៃ ទី ៨ វិច្ឆិកា (Image: VNA) (VOVworld) – ក្នុងបទថ្លែងការចំពោះមុខអ្នកបោះឆ្នោតតាមរលកវិទ្យុសម្លេងនិង ទូរទេស្សន៍ នាថ្ងៃទី ៦ វិច្ឆិកា ប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Thein Sein បាន អះអាងថា៖ លោកនឹងគោរពលទ្ធផលនៃការបោះឆ្នោតសកលនិងរដ្ឋាភិបាល ថ្មីមួយដែលនឹងត្រូវបានបង្កើតឡើងតាមរដ្ឋធម្មនុញ។ លោកសម្តែងជំនឿជាក់ ថា៖ កំលាំងនយោបាយទាំងអស់នឹងគោរពលទ្ធផលនៃការបោះឆ្នោតផងដែរ។ ទន្ទឹម នឹងនោះលោកបានអំពាវនាវឲ្យអ្នកបោះឆ្នោតជាបណ្ដាមន្ត្រីរដ្ឋាភិបាល និងកំលាំង ប្រដាប់អាវុធធ្វើការបោះឆ្នោតដោយសេរីនិងសមភាព។ តាមគណៈ កម្មាធិការៀប ចំការបោះឆ្នោតសហព័ន្ធមីយ៉ាន់ម៉ា (UEC) បានឲ្យដឹងថា៖ ក្នុង ការបោះឆ្នោតស កល នាថ្ងៃទី ៨ វិច្ឆិកា បេក្ខជនចំនួន ៦០៣៨ នាក់មកពីគណៈ បក្សចំនួន ៩១ និង បេក្ខជនសេរីចំនួន ៣១០ រូបនឹងចុះឈ្មោះក្នុងការបោះឆ្នោត លើកនេះ៕
Related





