VOV WorldVOV World
ប្រធានាធិបតីបារាំង លោក Emmanuel Macron ចាប់ផ្តើមដំណើរទស្សនកិច្ចនៅរុស្ស៊ី និងអ៊ុយក្រែន ដើម្បីបញ្ចុះកំដៅនៃភាពតានតឹង
07/02/2022 08:52
(VOVWORLD) - ខ្លឹមសារដើមដំបូងដែលត្រូវបាន ប្រធានាធិបតីលោក Emmanuel Macron លើកឡើងគឺការជំរុញការចរចារតាមទម្រង់ Normandy ចតុភាគីគឺ៖ អាល្លឺម៉ង់ បារាំង រុស្ស៊ី និងអ៊ុយក្រែន ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងទីក្រុង Minsk ជាមួយនឹងតួនាទីជាអាជ្ញាកណ្ដាលរបស់អាល្លឺម៉ង់ និងបារាំង។
ប្រធានាធិបតីបារាំង លោក Emmanuel Macron ចាប់ផ្តើមដំណើរទស្សនកិច្ចនៅរុស្ស៊ី និងអ៊ុយក្រែន ដើម្បីបញ្ចុះកំដៅនៃភាពតានតឹង
ប្រធានាធិបតីរុស្ស៊ី  និងប្រធានាធិបតីបារាំង ម៉ាក្រុង (រូបថត៖ Le Monde) ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃទី៧ ខែកុម្ភៈ បានចាប់ផ្តើមធ្វើទស្សនកិច្ចនៅរុស្ស៊ី និងអ៊ុយក្រែនក្នុងរយៈពេល ២ ថ្ងៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបញ្ចុះកំដៅនៃភាពតានតឹង។ ប្រធានបទសំខាន់ៗចំនួន ២ ដែលប្រធានាធិបតី លោក Emmanuel Macron បានលើកឡើងក្នុងដំណើរទស្សនកិច្ចនេះគឺការជំរុញការអនុវត្តកិច្ចព្រមព្រៀងទីក្រុង Minsk និងបញ្ហាសន្តិសុខរបស់អឺរ៉ុប។ ខ្លឹមសារដើមដំបូងដែលត្រូវបាន ប្រធានាធិបតីលោក Emmanuel Macron លើកឡើងគឺការជំរុញការចរចារតាមទម្រង់ Normandy ចតុភាគីគឺ៖ អាល្លឺម៉ង់ បារាំង រុស្ស៊ី និងអ៊ុយក្រែន ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងទីក្រុង Minsk ជាមួយនឹងតួនាទីជាអាជ្ញាកណ្ដាលរបស់អាល្លឺម៉ង់ និងបារាំង។ អាទិភាពរបស់បារាំងគឺស្វែងរកដំណោះស្រាយប្រកបដោយនិរន្តរភាពចំពោះជម្លោះនៅភាគខាងកើតអ៊ុយក្រែនក្នុងអំឡុងពេលជំនួប Normandy នាថ្ងៃទី ១០ កុម្ភៈខាងមុខ នៅទីក្រុងប៊ែរឡាំង អាល្លឺម៉ង់។ ប្រធានបទទីពីរ ដែលត្រូវបានប្រធានាធិបតីបារាំង លើកឡើងគឺសណ្ដាប់ធ្នាប់ថ្មីរបស់អឺរ៉ុប។ យោងតាមសេចក្ដីប្រកាសរបស់ខុទ្ទកាល័យប្រធានាធិបតីបារាំងបានឲ្យដឹងថា បារាំងនឹងចាប់ផ្ដើមកិច្ចពិភាក្សាអំពីរាល់លក្ខខ័ណ្ឌតុល្យភាពយុទ្ធសាស្ត្រនៅអឺរ៉ុបជាមួយរុស្ស៊ី ដើម្បីជួយអឺរ៉ុបកាត់បន្ថយហានិភ័យ និងធានាសន្តិសុខ។ ក្រោយពីដំណើរទស្សនកិច្ចនៅរុស្ស៊ី និងអ៊ុយក្រែននោះ ប្រធានាធិបតីបារាំងលោក Emmanuel Macron នឹងធ្វើដំណើរទៅកាន់ទីក្រុងប៊ែរឡាំង ដើម្បីជួបពិភាក្សាជាមួយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz និងប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda ស្ដីពីដំណោះស្រាយបញ្ចុះកម្ដៅនៃភាពតានតឹងផងដែរ៕