ប្រធានាធិបតីអាល្លឺម៉ង់សប្បាយរីករាយចំពោះការអភិវឌ្ឍន៍ល្អប្រសើក្នុងទំនាក់ទំនងទ្វេភាគីជាមួយវៀតណាម
11/11/2015 06:49
(VOVworld) – នាថ្ងៃទី ១០ វិច្ឆិកា ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអាល្លឺម៉ង់ លោក Doan Xuan Hung បានជូនសារតាំង របស់ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ឡើង ប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ លោក Joachim Gauck ។

ប្រធានាធិបតីអាល្លឺម៉ង់សប្បាយរីករាយចំពោះការអភិវឌ្ឍន៍ល្អប្រសើក្នុងទំនាក់ទំនងទ្វេភាគីជាមួយវៀតណាម (Image: VNA) (VOVworld) – នាថ្ងៃទី ១០ វិច្ឆិកា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់ លោក Doan Xuan Hung បានជូនសារតាំងរបស់ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ឡើងប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ លោក Joachim Gauck ។ លោក Doan Xuan Hung បានអះអាងថា៖ បក្សរដ្ឋនិងប្រជាជនវៀតណាមជានិច្ច កាលចាត់ទុកអាល្លឺម៉ង់ជាដៃគូរជួរមុខរបស់វៀតណាម។ ឯកអគ្គរដ្ឋទូត វៀតណាមនឹងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បីរួមចំណែក នាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរអភវិឌ្ឍន៍ឲ្យបានខ្លាំងក្លា ថែមទៀត។ រីឯ ប្រធានាធិបតី Joachim Gauck បានសង្ឃឹមថា៖ ដំណើរទស្សន កិច្ចជាផ្លូវការនៅអាល្លឺម៉ង់របស់ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងលោកជំទាវនឹងនាំទំនាក់ទំនងរវាងអាល្លឺម៉ង់និងវៀតណាមឡើងកំពស់ ថ្មីមួយ។ ទន្ទឹមនឹងនោះ លោក Joachim Gauck ជឿជាក់ថា៖ ក្នុងបេសកម្មការ ទូតរបស់ខ្លួន ឯកអគ្គរដ្ឋទូតវៀតណាម លោក Doan Xuan Hung នឹងខំប្រឹង ប្រែងពង្រឹងនិង ពង្រីកទំនាក់ទំនងវៀតណាម-អាល្លឺម៉ង់អភិវឌ្ឍន៍ឲ្យបាន ខ្លាំងក្លាថែមទៀត៕
Related





