VOV WorldVOV World
ប្រធានាធិបតីអាមេរិក លោក Donald Trump ផ្អាកការចេញផ្សាយក្រឹត្យស្តីពីអន្តោប្រវេសន៍ថ្មី
23/02/2017 09:16
(VOVworld) - នាថ្ងៃទី ២២ កុម្ភៈ មន្ត្រីមួយរូបរបស់សេត វិមានបានឲ្យដឹងថា៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្អាកដល់សប្តាហ៍ខាងមុខ ចំពោះ ការចេញផ្សាយក្រឹត្យថ្មីមូយសំដៅជំនួសឲ្យក្រឹត្យចាស់ ស្តីពីការបំរាមឆ្លងដែនចូលអាមេរិកចំពោះប្រជា ពលរដ្ឋនៃប្រទេសឥស្លាមទាំង ៧។
ប្រធានាធិបតីអាមេរិក លោក Donald Trump ផ្អាកការចេញផ្សាយក្រឹត្យស្តីពីអន្តោប្រវេសន៍ថ្មី
ប្រធានាធិបតីអាមេរិក លោក Donald Trump ផ្អាកការចេញផ្សាយក្រឹត្យស្តីពីអន្តោប្រវេសន៍ថ្មី (VNA) (VOVworld) - នាថ្ងៃទី ២២ កុម្ភៈ មន្ត្រីមួយរូបរបស់សេតវិមានបានឲ្យដឹងថា៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្អាកដល់សប្តាហ៍ខាងមុខ  ចំពោះការចេញផ្សាយក្រឹត្យថ្មីមូយសំដៅជំនួសឲ្យក្រឹត្យចាស់ស្តីពីការបំរាមឆ្លង ដែនចូលអាមេរិកចំពោះប្រជា ពលរដ្ឋនៃប្រទេសឥស្លាមទាំង ៧។ មុននោះ  លោក Donald Trump​ បានប្រកាសអំពីក្រឹត្យថ្មីពោលខាងលើដែលនឹងត្រូវ បានចេញ ផ្សាយនាសប្តាហ៍នេះ។​ នាបច្ចុប្បន្ន រដ្ឋអំណាចអាមេរិកកំពុង ប្រឈមមុខនឹងការ ប្រឆាំងជំទាស់យ៉ាងខ្លាំងពីមជ្ឈដ្ឋានអ្នកនយោបាយ ប្រព័ន្ធយុត្តិធម៌នៅរដ្ឋជាច្រើន ទាក់ទិនដល់ក្រឹត្យពោលខាងលើ។ ប៉ុន្តែ  ក្រឹត្យនេះមិនទាន់ចូលជាធរមាននៅ ឡើយទេ៕