ប្រធានាធិបតីអាមេរិក លោក Joe Biden (រូបថត៖ TTXVN) |
ផែនការរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden មានពីរផ្នែក ក្នុងនោះ ផ្នែកទីមួយគឺផ្តល់ថវិកាចំនួន ១ លានលានដូល្លារអាមេរិក សម្រាប់បណ្ដាគម្រោងតម្លើងផ្លូវថ្នល ដែលមានប្រវែងជាង ៣២ ០០០ គីឡូម៉ែត្រ និងស្ពានចំនួន ១ ម៉ឺន និងពង្រីកការប្រើប្រាស់អ៊ីនធឺណែតទៅកាន់សហគមន៍ប្រជាជននៅជនបទ និងសហគមន៍ដែលមិនទាន់ទទួលបានសេវាកម្មនេះ។
ក្នុងពេលនោះ ផ្នែកទី ២ នៃផែនការនេះគឺមានទ្រង់ទ្រាយធំជាង ដោយមានគោលដៅពង្រីកកម្មវិធីអប់រំសាធារណៈ សេវាកម្មថែទាំកុមារ និងវិស័យជីវភាពរស់នៅរបស់ប្រជាជនផ្សេងៗទៀត។ ទាក់ទងនឹងផ្នែកទី ២ លោកប្រធានាធិបតី Biden បានសង្កត់ធ្ងន់ទៅលើការវិនិយោគលើមនុស្ស។ លោកបានលើកច្បាស់ថា នេងជំរុញផែនការអប់រំថ្នាក់ មត្តេយ្យសាលា និងរយៈពេល ២ ឆ្នាំ ក្រោយ ឧត្តមសិក្សា ដោយឥតគិតថ្លៃ ។ ដូច្នេះជួយប្រជាជនអាមេរិកទទួលបានការអប់រំអស់រយៈពេល ១៤ ឆ្នាំ ដែលត្រូវបានរដ្ឋាភិបាលជួយឧបត្ថម្ភផងដែរ៕






