ព្រឹត្តិការណ៍នេះ បានទាក់ទាញសមាជិកសភាមកពីប្រទេសចំនួន ១៥ ដោយផ្តោតការពិភាក្សាលើតួនាទីរបស់សភាក្នុងការរក្សាសន្តិភាព និងការពារសិទ្ធិមនុស្សទូទាំងពិភពលោក។
ប្រធានបទស្នូលនៃកិច្ចប្រជុំនេះ គឺតួនាទីរបស់សភាក្នុងការជំរុញសន្តិភាព ក្នុងនោះ គណៈប្រតិភូបានពិភាក្សាអំពីរបៀបដែលសហភាពសភាប្រើភាសាបារាំងអាចដើរតួនាទីជំរុញស្ថិរភាពក្នុងតំបន់ និងពិភពលោក។ រដ្ឋសភាកម្ពុជាបានបញ្ជាក់ថា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មការនយោបាយនៃសហភាពសភាប្រើភាសាបារាំងលើកនេះ បង្ហាញពីការចូលរួមចំណែកយ៉ាងសកម្មរបស់កម្ពុជាចំពោះកិច្ចសហប្រតិបត្តិការ និងសន្តិភាពអន្តរជាតិ។ ព្រឹត្តិការណ៍នេះបានបង្ហាញពីកិត្យានុភាពការទូតរបស់កម្ពុជា និងសារៈសំខាន់របស់ទីក្រុងសៀមរាបជាមជ្ឈមណ្ឌលអន្តរជាតិសម្រាប់បេតិកភណ្ឌ និងការសន្ទនា៕




