VOV WorldVOV World
ប្រធានាធិបតីអាមេរិកលោក B. Obama អំពាវនាវឲ្យលោក D. Trump ផ្ញើសារសាមគ្គីភាពក្រោយពីការបោះឆ្នោត
15/11/2016 11:22
(VOVworld) - នាថ្ងៃទី១៤ វិច្ឆិកា ប្រធានាធិបតីអាមេរិក លោក Barack Obama ប្រកាសថា ប្រធានាធិបតីជាប់ ឆ្នោតលោក Donald Trump គប្បីផ្ញើសារស្ដីអំពីសាមគ្គី ភាពក្រោយពីយុទ្ធនាការបោះឆ្នោតដែលបង្កឡើង ការបែកបាក់នាពេលកន្លងទៅ។
ប្រធានាធិបតីអាមេរិកលោក B. Obama អំពាវនាវឲ្យលោក D. Trump ផ្ញើសារសាមគ្គីភាពក្រោយពីការបោះឆ្នោត
(VOVworld) - នាថ្ងៃទី១៤ វិច្ឆិកា ប្រធានាធិបតីអាមេរិកលោក Barack Obama ប្រកាសថា ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump គប្បីផ្ញើសារស្ដីអំពីសាមគ្គី ភាពក្រោយពីយុទ្ធនាការបោះឆ្នោតដែលបង្កឡើងការបែកបាក់នាពេលកន្លងទៅ។ លោកអះអាងថា នាបច្ចុប្បន្ន នេះជាប្រការសំខាន់បំផុតចំពោះអ្នក ស្នងតំណែង របស់ខ្លួន។ ប្រធានាធិបតីអាមេរិកលោក Barack Obama ជួបសន្ទនាជាមួយប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump នៅសេតវិមានកាលពីថ្ងៃទី១០ វិច្ឆិកា (រូបថត៖EPA/TTXVN) នាថ្ងៃដដែល ប្រភពព័ត៌មានគួរឲ្យជឿទុកចិត្តឲ្យដឹងថា គណៈកម្មការផ្ទេរប្រគល់ អំណាចរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump បានតែងតាំងអតីតថ្នាក់ ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុន Goldman Sachs លោក Steven Mnuchin ឲ្យកាន់ តំណែងជា រដ្ឋមន្រ្តីហិរញ្ញវត្ថុ។ក្នុងពេលនោះ អតីតអភិបាលក្រុងញូវយ៉ក លោក Rudy Giuliani  ត្រូវបានចាត់ទុកជាបេក្ខជនលេខមួយសំរាប់តំណែងរដ្ឋមន្រ្តីការ បរទេសក្នុងគណៈ រដ្ឋមន្រ្តីរបស់លោក Trump។ ក្នុងការអត្ថាធិប្បាយដំបូងនាថ្ងៃទី១៤ វិច្ឆិកា គិតតាំងពីលោក Trump ជាប់ឆ្នោត ជា ប្រធានាធិបតីនោះ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោកស្រី Susan Rice អះអាង  ថា សម្ព័ន្ធមិត្តទាំងអស់អាចជឿជាក់ទៅលើការដែលវ៉ាស៊ីនតោននឹងបន្តរក្សាសន្ធិ  សញ្ញាការពាររួមនាពេលខាងមុខ។ប៉ុន្តែ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហា សមុទ្រប៉ាស៊ីហ្វិក (TPP) នឹងពិបាកបានអនុម័តនៅរដ្ឋសភា ប្រទេសនេះមុនពេល ប្រធានាធិបតីលោក Barack Obama បញ្ចប់អាណត្តិរបស់ ខ្លួននាខែមករាឆ្នាំ២០១៧៕