VOV WorldVOV World
ប្រធានាធិបតីអាមេរិកលោក B.Obama ជ្រើសតាំងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម
16/05/2014 08:17
(VOVworld)-ប្រធានាធិបតីអាមេរិកលោក Barack Obama នាថ្ងៃទី១៥ឧសភា បានឧទ្ទេសនាមអ្នកកា ទូតជើងចាស់១រូប
ប្រធានាធិបតីអាមេរិកលោក B.Obama ជ្រើសតាំងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម
លោក សាស្ត្រាចារ្យរង​Ted Osius (រូបថតៈ dantri.vn) (VOVworld)-ប្រធានាធិបតីអាមេរិកលោក Barack Obama នាថ្ងៃទី១៥ឧសភា បាន ឧទ្ទេសនាមអ្នកកាទូតជើងចាស់១រូប គឺសាស្រ្តាចារ្យរងមហាវិទ្យាល័យ Ted Osius ឲ្យកាន់ដំណែងជាឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកប្រចាំនៅវៀតណាម ជំនួស លោក David Shear ដែលទើបនឹងបានជ្រើសតាំងជា ឧបការីរដ្ឋមន្រ្តីការពារជាតិ ទទួល បន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ សព្វថ្ងៃ លោក Osius ជាសាស្រ្តាចរ្យរងនៅ មហា វិទ្យាល័យការពារជាតិនៅទីក្រុងវ៉ាស៊ីនតោន និងជាអ្នកការទូតជើងចាស់ ១​រូប។នា ឆ្នាំ១៩៩៦ លោកOsius ធ្លាប់មានវត្តមានក្នុងចំណោមមន្រ្តីអាមេរិក បានមកដល់ វៀតណាមជាលើកដំបូង គិតតាំងពីពេលដែលប្រទេសទាំងពីរប្រក្រតីទំនាក់ទំនង ទ្វេភាគីមក។ ឆ្នាំ១៩៩៧ លោក កាន់តួនាទីជាអនុព័ន្ធនយោបាយនៅស្ថានកុង ស៊ុលអាមេរិកប្រចាំនៅទីក្រុងហូជីមិញ(វៀតណាម)។ ការតែងតាំងឯកអគ្គរដ្ឋ ទូតអាមេរិកប្រចាំនៅវៀតណាម ត្រូវរងចាំការអនុម័តរបស់រដ្ឋសភាផងដែរ៕