VOV WorldVOV World
ប្រធានាធិបតីអាមេរិកប្រកាសបង្កើនប្រៀបខ្លាំងយោធាធំបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក
25/02/2017 08:48
(VOVworld) - ក្នុងបទសន្ទរៈកថានាថ្ងៃទី២៤ កុម្ភៈ ចំពោះ មុខមជ្ឈដ្ឋានសកម្មជននៃភាគីអភិរក្សនិយម ប្រធានា ធិបតីអាមេរិក លោក Donald Trump បានឲ្យដឹងថា៖ លោកនឹងស្នើឲ្យលៃទុក ថវិការធំមួយសំរាប់ការបង្កើន យោធាទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក។
ប្រធានាធិបតីអាមេរិកប្រកាសបង្កើនប្រៀបខ្លាំងយោធាធំបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក
ប្រធានាធិបតីអាមេរិកប្រកាសបង្កើនប្រៀបខ្លាំងយោធាធំបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក (VNA) (VOVworld) - ក្នុងបទសន្ទរៈកថានាថ្ងៃទី២៤ កុម្ភៈ ចំពោះមុខមជ្ឈដ្ឋានសកម្មជន នៃភាគីអភិរក្សនិយម ប្រធានាធិបតីអាមេរិក លោក Donald Trump បានឲ្យដឹង ថា៖ លោកនឹងស្នើឲ្យលៃទុក ថវិការធំមួយសំរាប់ការបង្កើនយោធាទ្រង់ទ្រាយធំបំផុត ក្នុងប្រវត្តិសាស្ត្រអាមេរិក។ តាមអ្នកប្រមុខអាមេរិកថា៖ លោកនឹងឆ្ពោះទៅការលើក កំពស់សមត្ថភាពការពារខ្លួនឯងនិងវាយប្រហាររបស់កងទ័ពអាមេរិក។ ប៉ុន្តែ នាបច្ចុប្បន្ន ប្រធានាធិបតីអាមេរិក Donald Trump មិនទាន់នាំចេញព័ត៌មាន លំអិតណាមួយឡើយទេ។ ក្រៅពីនោះ លោក បន្តរិះគន់ស៊ុយអែត បារាំង​និងអាល្លឺម៉ង់ ហើយចាត់ទុកថា៖ បណ្ដាប្រទេសអឺរ៉ុប ពោលខាងលើមានកំលាំងជនឥស្លាមជ្រុល និយមច្រើន៕