VOV WorldVOV World
ប្រធានាធិបតីអាមេរិកប្រកាសយុទ្ធសាស្ត្រសន្តិសុខជាតិឆ្នាំ ២០១៥
07/02/2015 08:57
(VOVworld) – នាថ្ងៃទី ៦ កុម្ភៈ ប្រធានាធិបតីអាមេរិក លោក Barack Obama បានប្រកាសយុទ្ធសាស្ត្រសន្តិសុខជាតិក្នុងឆ្នាំ ២០១៥ ដែលជាទិសដៅសំរាប់គោល នយោបាយកិច្ចការបរទេសនៃប្រទេសនេះក្នុងរយៈពេល ២ ឆ្នាំខាងមុខ។
ប្រធានាធិបតីអាមេរិកប្រកាសយុទ្ធសាស្ត្រសន្តិសុខជាតិឆ្នាំ ២០១៥
ប្រធានាធិបតីអាមេរិកប្រកាសយុទ្ធសាស្ត្រសន្តិសុខជាតិឆ្នាំ ២០១៥ (Image: VNA) (VOVworld) – នាថ្ងៃទី ៦ កុម្ភៈ ប្រធានាធិបតីអាមេរិក លោក Barack Obama បានប្រកាសយុទ្ធសាស្ត្រសន្តិសុខជាតិក្នុងឆ្នាំ ២០១៥ ដែលជាទិសដៅសំរាប់គោល នយោបាយកិច្ចការបរទេសនៃប្រទេសនេះក្នុងរយៈពេល ២ ឆ្នាំខាងមុខ។ នេះគឺជា យុទ្ធសាស្ត្រសន្តិសុខជាតិទី ២ និងជាចុងក្រោយរបស់ប្រធានាធិបតី Obama។ យុទ្ធសាស្ត្រនេះមានទំព័រចំនួន ២៩ ក្នុងនោះ កំណត់ថា៖ អាមេរិកនៅរក្សាតួនាទី ដឹកនាំ ពិភពលោក ប៉ុន្តែ ទទួលស្គាល់ថា៖ ប្រៀបខ្លាំងរបស់អាមេរិកនៅមានកំរិត ដោយហេតុ នេះ មិនអាចដោះស្រាយរាល់ការសាកល្បងសន្តិសុខដ៏ស្មុគស្មាញ លើពិភពលោក នាបច្ចុប្បន្នបានឡើយ។ ប្រទេសអាមេរិកបានអះអាងបន្តដឹកនាំ សម្ព័ន្ធភាពអន្តរជាតិក្នុង ការប្រយុទ្ធប្រឆាំងនឹងអង្គការរដ្ឋឥស្លាមស្វ័យប្រកាស   (IS) នៅអ៊ីរ៉ាក់និងស៊ីរី ព្រមទាំង ប្រកាសថា៖ អាមេរិកនឹងបន្តរួមជាមួយសម្ព័ន្ធមិត្ត នៅអឺរ៉ុបដាក់ទណ្ឌកម្មទៅលើរុស្ស៊ីត ទៅ​ទៀត។ យុទ្ធសាស្ត្រថ្មីនេះសង្កត់ធ្ងន់ទៅ លើសារៈសំខាន់នៃការផ្ទេប្តូរប្រភពកំលាំង សេដ្ឋកិច្ចយោធានិងការទូតទៅកាន់ ទ្វីបអាស៊ី ក៏ដូចជា សារៈសំខាន់នៃកិច្ចព្រមព្រៀង ដៃគូអន្តរប៉ាស៊ីហ្វិក (TPP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងវិនិយោគ (TIPP) ៕