VOV WorldVOV World
ប្រធានាធិបតីអាមេរិកសុំទោសការដែលកងទ័ពអាមេរិកវាយប្រហារតាមជើងអាកាសច្រឡំមន្ទីពេទ្យរបស់អាហ្វហ្គានីស្ថាន
08/10/2015 06:56
(VOVworld)-នាថ្ងៃទី៧តុលា ប្រធានាធិបតីអាមេរិក លោក Barack Obama បាន មានជំនួបសន្ទនាជាមួយប្រធានអង្គការ “គ្រូពេទ្យគ្មានព្រំដែន” (MSF)
ប្រធានាធិបតីអាមេរិកសុំទោសការដែលកងទ័ពអាមេរិកវាយប្រហារតាមជើងអាកាសច្រឡំមន្ទីពេទ្យរបស់អាហ្វហ្គានីស្ថាន
ប្រធានាធិបតីអាមេរិក​ Barack Obama (រូបថតៈ Reuters/TTXVN) (VOVworld)-នាថ្ងៃទី៧តុលា ប្រធានាធិបតីអាមេរិក លោក Barack Obama បាន មានជំនួបសន្ទនាជាមួយប្រធានអង្គការ “គ្រូពេទ្យគ្មានព្រំដែន” (MSF) និងសុំ ទោសអំពីការដែលកងកម្លាំងរបស់អាមេរិកបានវាយប្រហារតាមជើងអាកាស ដោយច្រឡំលើមន្ទីពេទ្យរបស់ MSF នៅក្រុង Kunduzរបស់អាហ្វហ្គានីស្ថាន បណ្តាលឲ្យមនុស្សចំនួន២២នាក់ត្រូវស្លាប់នាថ្ងៃទី៣តុលាកន្លងទៅ។ ថ្លែងមតិ ជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាន អ្ន​កនាំពាក្យរបស់សេតវិមាន Josh Earnest បាន ឲ្យដឹងថា វ៉ាស៊ីនតោនមានបំណងសម្តែងការសុំទោសនិងទទួលខុសត្រូវអំពី កំហុសពោលខាងលើ។ ទន្ទឹមជាមួយគ្នានោះ លោក Obama បានសន្យាថា នឹង ពិនិត្យដោយ បរានុម័តរឿងហេតុនេះ ព្រមទាំងអនុវត្តរាល់ការផ្លាស់ប្តូរចាំបាច់ ដើម្បីធានាថា មិនកើតមានឡើងរឿងរ៉ាវដូចពោលខាងលើនាពេលអនាគតឡើយ៕