ប្រធានាធិបតីអាមេរិមានផែនការបើកទូលាយឃ្លាំងអាវុធនុយក្លេអ៊ែររបស់អាមេរិក
24/02/2017 08:38
(VOVworld) – នាថ្ងៃទី ២៣ កុម្ភៈ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា៖ លោកចង់ធានាថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់អាមេរិកត្រូវបាន «បំពេញដ៏ ពេញលេញ» ព្រមទាំង ចាត់ទុកថា៖ វ៉ាស៊ីនតោនដើរថយ ក្រោយខាង សមត្ថភាពអវុធនុយក្លេអ៊ែរហើយ។

ប្រធានាធិបតីអាមេរិមានផែនការបើកទូលាយឃ្លាំងអាវុធនុយក្លេអ៊ែររបស់អាមេរិក (VNA) (VOVworld) – នាថ្ងៃទី ២៣ កុម្ភៈ ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថា៖ លោកចង់ធានាថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់អាមេរិកត្រូវបាន «បំពេញដ៏ពេញលេញ» ព្រមទាំង ចាត់ទុកថា៖ វ៉ាស៊ីនតោនដើរថយក្រោយខាង សមត្ថភាពអវុធនុយក្លេអ៊ែរហើយ។ អ្នកប្រមុខប្រទេសអាមេរិកបានឲ្យដឹងថា៖ លោកមានគោលបំណងឃើញពិភពលោកគ្មានអាវុធនុយក្លេអ៊ែរមួយ ប៉ុន្តែ សម្តែងការព្រួយបារម្ភចំពោះការដែល «អាមេរិកកាន់តែដើរថយក្រោយសមត្ថ ភាពខាងអវុធនុយក្លេអ៊ែរ»។ ទន្ទឹមនឹងនោះ លោក Donald Trump បានហៅ សន្ធិសញ្ញកាត់បន្ថយអាវុធវាយប្រហារយុទ្ធសាស្ត្រថ្មី (START ថ្មី) គឺជា «កិច្ចព្រម ព្រៀងដោយឯកតោភាគី»។ មុននោះ ក្នុងការចរចារតាមទូរស័ព្ទជាមួយសម ភាគីរុស្ស៊ី លោក Vladimir Putin នាថ្ងៃទី ២៨ មករា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា៖ សន្ធិសញ្ញាពោលខាងលើគឺជាកិច្ចព្រម ព្រៀងអាក្រក់ចំពោះអាមេរិកហើយមានផលប្រយោជន៍ចំពោះរុស្ស៊ីតែប៉ុណ្ណោះ៕
Related





