VOV WorldVOV World
ប្រធានាធិបតីអ៊ីស្រាអែលអំពាវនាវជួបសន្ទនាជាមួយប៉ាឡេស្ទីន
03/02/2015 11:35
(VOV)_ក្នុងដំណើរទស្សនកិច្ចនៅទីក្រុង Hebron តំបន់ត្រើយខាងលិចប៉ា​ឡេ​ស្ទិន នាថ្ងៃទី២ កុម្ភះ ប្រធានាធិបតីអ៊ីស្រាអែល លោក Reuven Rivlin
ប្រធានាធិបតីអ៊ីស្រាអែលអំពាវនាវជួបសន្ទនាជាមួយប៉ាឡេស្ទីន
      ប្រធានាធិបតីអ៊ីស្រាអែល លោក Reuven Rivlin    (VOV)_ក្នុងដំណើរទស្សនកិច្ចនៅទីក្រុង Hebron តំបន់ត្រើយខាងលិចប៉ា​ឡេ​ស្ទិន  នាថ្ងៃទី២ កុម្ភះ ប្រធានាធិបតីអ៊ីស្រាអែល លោក Reuven Rivlin បាន​អំពាវនាវអោយ រៀបចំជំនួបចរចាររវាងជនអ៊ីស្រាអែល និងប៉ាឡេស្ទីន ។ ថ្លែងមតិនៅពិធីបើកសម្ពោធ សារមន្ទីរ១នៅតំបន់ជនឥស្លាម លោក Reuven Rivlin បាន​ចាត់ទុកថា៖ ដើម្បីរៀបចំ ការចរចារនៅ Hehron គឺពិបាកណាស់ ប៉ុន្តែភាគីទាំង​ពីរត្រូវខំប្រឹងប្រែងអស់ពីកម្លាំង កាយចិត្តដើម្បីនាំមកនូវសន្តិភាពសំរាប់តំបន់ដីនេះ​។ ក្នុងដំណើរបំពេញទស្សនកិច្ច នៅទីក្រុង Hehron  ជនប៉ាឡេស្ទីនជា​ច្រើន​នាក់បានចុះផ្លូវធ្វើបាតុកម្ម ដើម្បីប្រឆាំងដំ ណើរទស្សនកិច្ចលើកនេះរបស់លោក ​Reuven Rivlin ​ធ្វើអោយកងទ័ពអ៊ីស្រាអែល ត្រូវប្រើ​ប្រាស់ឧស្ម័ន​បញ្ចេញ​ទឹកភ្នែក​ និងគ្រាប់កាំភ្លើងកៅស៊ូ ដើម្បីរំលាយក្រុមបាតុ កម្មនេះដែរ៕