VOV WorldVOV World
ប្រធានាធិបតីអ៊ីតាលីបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ
09/11/2015 07:45
(VOV)_នាថ្ងៃទី៨ វិច្ឆិកា ប្រធានាធិបតីអ៊ីតាលី លោក Sergio Mattarella រួមជា មួយគណៈប្រតិភូជាន់ខ្ពស់អ៊ីតាលីបានចាកចេញពីទីក្រុងហូជីមិញ បញ្ចប់​ដំណើរ ទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម តាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋវៀត
ប្រធានាធិបតីអ៊ីតាលីបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ
ប្រធានាធិបតីអ៊ីតាលីបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ           (VOV)_នាថ្ងៃទី៨ វិច្ឆិកា ប្រធានាធិបតីអ៊ីតាលី លោក Sergio Mattarella រួមជា មួយគណៈប្រតិភូជាន់ខ្ពស់អ៊ីតាលីបានចាកចេញពីទីក្រុងហូជីមិញ បញ្ចប់​ដំណើរ ទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម តាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម  ប្រកបដោយជោគជ័យ។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ ​ប្រធានាធិបតីអ៊ីតាលី លោក Sergio Mattarella បានជួបសន្ទនាជាមួយ​ប្រធាន​រដ្ឋ​វៀតណាម លោក  Truong Tan Sang ជួបសម្ដែងការគួរសម​ អគ្គលេខាបក្ស ​លោក Nguyen Phu Trong នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung ប្រធាន​រដ្ឋសភា លោក Nguyen Sinh Hung  ប្រធានគណៈកម្មាធិការប្រជាជន​ទីក្រុង​ហូជីមិញ លោក Le Hoang Quan និង អញ្ជើញចូលរួមវេទិកាអង្គភាពអាជីវកម្ម​វៀតណាម-អ៊ីតាលី។ នៅក្នុងជំនួបទាំងនេះ  ​ ថ្នាក់ដឹកនាំនៃភាគីទាំង​ពីរ​សុទ្ធតែសង្កត់ធ្ងន់ថា៖ ដំណើរទស្សនកិច្ចលើកដំបូង  របស់ប្រធានាធិបតី​អ៊ីតាលីនៅវៀតណាម បានគូសសញ្ញាសំខាន់ ក្នុងជំហាន អភិវឌ្ឍន៍ទំនាក់ទំនង​ដ៏ល្អប្រសើររវាងប្រទេសទាំងពីរ៕ ប្រធានាធិបតីអ៊ីតាលីបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ