VOV WorldVOV World
ប្រធានាធិបតីអ៊ុយក្រែនអះអាងនូវគោលការណ៍ទំនើបភាវូបនីយកម្មកងទ័ព
23/02/2017 09:14
(VOVworld) – នាថ្ងៃទី ២២ កុម្ភៈ ថ្លែងមតិនៅសម័យប្រជុំ អ្នកប្រមុខបណ្ដាកំលាំង ប្រដាប់អាវុធអ៊ុយក្រែន ប្រធានា ធិបតីនៃប្រទេសនេះ លោក Petro Poroshenko បានអះ អាងនូវគោលការណ៍បន្តទំនើបភាវូបនីយកម្មកងទ័ព ក្នុងកាលៈទេសៈ ម៉ូស្គូកំពុងបង្កើនវត្តមានយោធារបស់ ខ្លួននៅឧបទ្វីប Crimea ។
ប្រធានាធិបតីអ៊ុយក្រែនអះអាងនូវគោលការណ៍ទំនើបភាវូបនីយកម្មកងទ័ព
ប្រធានាធិបតីអ៊ុយក្រែនអះអាងនូវគោលការណ៍ទំនើបភាវូបនីយកម្មកងទ័ព (VNA) (VOVworld) – នាថ្ងៃទី ២២ កុម្ភៈ ថ្លែងមតិនៅសម័យប្រជុំអ្នកប្រមុខបណ្ដាកំលាំង ប្រដាប់អាវុធអ៊ុយក្រែន ប្រធានាធិបតីនៃប្រទេសនេះ លោក Petro Poroshenko បានអះអាងនូវគោលការណ៍បន្តទំនើបភាវូបនីយកម្មកងទ័ព ក្នុងកាលៈទេសៈ ម៉ូស្គូកំពុងបង្កើនវត្តមានយោធារបស់ខ្លួននៅឧបទ្វីប Crimea ។​ លោក  Poroshenko  ចាត់ទុកនេះគឺជាការគំរាមកំហែងដែលអាចនាំទៅ «សង្គ្រាមលើ គ្រប់វិស័យ»។ អ៊ុយក្រែននឹងខ្នះខ្នែងបង្កើនសក្តានុភាពការពារជាតិ ធានាសន្តិសុខ ជាតិតាម ទិសសមស្របនឹងតម្រូវការនៃបណ្ដាប្រទេសជាសមាជិកនៃសន្ធិសញ្ញា អាត្លង់ទិក ខាងជើង (NATO)។ ប្រធានាធិបតីអ៊ុយក្រែន លោក Poroshenko បានឲ្យដឹងថា៖ ប្រទេសនេះនឹងលៃទុកចំនួនប្រាក់ ៣៣៣ លានដុល្លាអាមេរិក ដើម្បីផលិតនិង ទិញអាវុធថ្មី៕