ប្រធានាធិបតីរុស្ស៊ីលើកដម្តើងស្នាដៃប្រឆាំងលិទ្ធិភេរវកម្មនៃស្ថាប័នសន្តិសុខសហព័ន្ធរុស្ស៊ី
20/12/2015 08:58
(VOVworld) – នាថ្ងៃទី ១៩ ធ្នូ ក្នុងជំនួបនៅវិមាន Kremli ក្នុងឱកាសទិវា ប្រពៃណីស្ថាប័នសន្តិសុខរុស្ស៊ី ប្រធានាធិបតី ប្រទេសនេះលោក Vladimir Putin បានលើកច្បាស់ថា៖ ក្នុងឆ្នាំ ២០១៥ អាស្រ័យដល់ការខំប្រឹងប្រែងនៃបណ្ដាកម្មា ភិបាលសន្តិសុខ ឧបាយកលភេរវកម្មចំនួន ៣០ ត្រូវបាន បំផ្លិចបំផ្លាញ់។

ប្រធានាធិបតីរុស្ស៊ីលើកដម្តើងស្នាដៃប្រឆាំងលិទ្ធិភេរវកម្មនៃស្ថាប័នសន្តិសុខសហព័ន្ធរុស្ស៊ី (Image: VNA) (VOVworld) – នាថ្ងៃទី ១៩ ធ្នូ ក្នុងជំនួបនៅវិមាន Kremli ក្នុងឱកាសទិវា ប្រពៃណីស្ថាប័នសន្តិសុខរុស្ស៊ី ប្រធានាធិបតីប្រទេសនេះលោក Vladimir Putin បានលើកច្បាស់ថា៖ ក្នុងឆ្នាំ ២០១៥ អាស្រ័យដល់ការខំប្រឹងប្រែង នៃបណ្ដាកម្មា ភិបាលសន្តិសុខ ឧបាយកលភេរវកម្មចំនួន ៣០ ត្រូវបាន បំផ្លិចបំផ្លាញ់។ ស្ថាប័ន ចារកម្មរបស់រុស្ស៊ីក៏បានរកឃើញចារបុរសបរទេស ចំនួន ៣២០ នាក់ ផងដែរ។ ប្រធានាធិបតី Vladimir Putin បានសង្កត់ធ្ងន់ ថា៖ ស្ថានភាពលើពិភពលោក កំពុងបន្តប្រែប្រួលដ៏ស្មុគស្មាញ ភាពតាន តឹងបន្តឡើងជណ្តើរនៅមជ្ឈឹមបូព៌ារនិង ក្នុងតំបន់ផ្សេងៗទៀត បណ្ដាមុខ សញ្ញាភេរវកម្មប្រកាសសង្គ្រាមជាផ្ទាល់ជាមួយ សហគមន៍អន្តរជាតិនិង សកម្មភាពភេរវកម្មគំរាមកំហែងជាផ្ទាល់ដល់ប្រទេស រុស្ស៊ី។ ក្នុងពេលនោះ ប្រទេសជាច្រើនកំពុងបង្កើនសកម្មភាពចារកម្មប្រឆាំងរុស្ស៊ី ដែលដាក់ ចេញឲ្យស្ថាប័នសន្តិសុខសហព័ន្ធរុស្ស៊ីនូវបណ្ដាភារកិច្ចដ៏ធំធេងថែទៀត។ ស្តីពីស្ថានភាពនៅស៊ីរី លោក Vladimir Putin បានអះអាងថា៖ កងកំលាំង រុស្ស៊ី បានសហការប្រកបដោយប្រសិទ្ធភាព ប៉ុន្តែ នេះមិនម៉ែនជាសមត្ថភាព ទាំងស្រុង នៃកងទ័ពរុស្ស៊ីទេ។ ក្នុងករណីចាំបាច់ រុស្ស៊ីអាចដាក់ពង្រាយ បន្ថែមមធ្យបាយ យោធានិងផ្តល់បន្ថែមហិរញ្ញវត្ថុដើម្បីផ្តល់កំលាំងបន្ថែម ចំពោះបណ្ដាការខំប្រឹងប្រែងយោធានៅប្រទេសមជ្ឈឹម បូរព៌ារនេះ៕
Related
More




