VOV WorldVOV World
ប្រធានាធិបតីរុស្ស៊ីលោក V. Putin និងប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក D. Trump ធ្វើការសន្ទនាតាមទូរស័ព្ទ
15/11/2016 08:28
(VOVworld) - ប្រធានាធិបតីរុស្ស៊ីលោក​ Vladimir Putin និងប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិកលោក​ Donald Trump នាថ្ងៃទី១៤ វិច្ឆិកា បានអញ្ជើញធ្វើការ សន្ទនាតាមទូរស័ព្ទ ក្នុងនោះពិភាគ្សាអំពីទំនាក់ទំនង រុស្ស៊ី-អាមេរិកនៅអនាគត។
ប្រធានាធិបតីរុស្ស៊ីលោក V. Putin និងប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក D. Trump ធ្វើការសន្ទនាតាមទូរស័ព្ទ
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (រូបថត៖EPA/TTXVN) (VOVworld) - ប្រធានាធិបតីរុស្ស៊ីលោក​ Vladimir Putin និងប្រធានាធិបតីជាប់ ឆ្នោតរបស់អាមេរិកលោក​ Donald Trump នាថ្ងៃទី១៤ វិច្ឆិកា បានអញ្ជើញធ្វើការសន្ទនា តាមទូរស័ព្ទ ក្នុងនោះពិភាគ្សាអំពីទំនាក់ទំនងរុស្ស៊ី-អាមេរិកនៅអនាគត។លោក Putin  បានសំដែងស្មារតីត្រៀមខ្លួនជាស្រេចបង្កើតកិច្ចសន្ទនាសហប្រតិបតិ្តការជាមួយរដ្ឋ អំណាចថ្មីរបស់អាមេរិកដោយឈរលើគោលការណ៍សមភាព គោរពគ្នាទៅវិញទៅ មក និងមិនធ្វើអន្តរាគមន៍ទៅក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នា។ តាមវិមានគ្រឹមឡាំងថា ក្នុងការសន្ទនាតាមទូរស័ព្ទនេះ ភាគីទាំងពីរមិនត្រឹមតែ ឯកភាពលើទស្សនៈក្នុងការវាយតំលៃអំពីទំនាក់ទំនងរុស្ស៊ី-អាមេរិកមិនបានងាយ ស្រួលនាបច្ចុប្បន្នប៉ុណ្ណោះទេ ថែមទាំងសំដែងគោលបំណងរួមគ្នាធ្វើការយ៉ាង សកម្មដើម្បីធ្វើប្រក្រតីភាពទំនាក់ទំនងទ្វេភាគីនិងសហប្រតិបតិ្តការលើបញ្ហាជា ច្រើនទៀតផង។ភាគីទាំងពីរបានចែករំលែកទស្សនៈដូចគ្នាក្នុងសង្គ្រាមប្រឆាំង នឹងសត្រូវរួមនោះគឺលទ្ធិភេរវកម្មនិងជ្រុលនិយម ព្រមទាំងពិភាគ្សាអំពីវិបត្តិនៅ ស៊ីរីផង ដែរ៕