VOV WorldVOV World
ប្រធានាធិបតីរុស្ស៊ីអះអាងនូវសារៈសំខាន់របស់ទំនាក់ទំនងរុស្ស៊ី-អាមេរិក
05/07/2015 08:34
(VOVworld) – នាថ្ងៃទី ៤ កក្កដា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអះអាងថា៖ ទំនាក់ទំនងរុស្ស៊ី-អាមេរិក ទោះបីជានៅមានការខ្វែងគំនិតមួយ ចំនួនក្តី ប៉ុន្តែ នៅជាកត្តាសំខាន់ចំពោះការធានាស្ថិរភាពនិងសន្តិសុខ លើពិភព លោក។
ប្រធានាធិបតីរុស្ស៊ីអះអាងនូវសារៈសំខាន់របស់ទំនាក់ទំនងរុស្ស៊ី-អាមេរិក
ប្រធានាធិបតីរុស្ស៊ីអះអាងនូវសារៈសំខាន់របស់ទំនាក់ទំនងរុស្ស៊ី-អាមេរិក (Image: VNA) (VOVworld) – នាថ្ងៃទី ៤ កក្កដា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាន អះអាងថា៖ ទំនាក់ទំនងរុស្ស៊ី-អាមេរិក ទោះបីជានៅមានការខ្វែងគំនិតមួយ ចំនួនក្តី ប៉ុន្តែ នៅជាកត្តាសំខាន់ចំពោះការធានាស្ថិរភាពនិងសន្តិសុខលើពិភព លោក។ ក្នុងសារទូរលេខជូនពរទិវាបុណ្យជាតិ ថ្ងៃទី ៤ កក្កដា ដែលត្រូវបានផ្ញើរ ជូនសមភាគីអាមេរិក លោក Barack Obama នោះ លោក Putin បានលើកច្បាស់ ថា៖ ប្រសិនបើ ប្រទេសទាំង ២ រៀបចំការសន្ទនាដោយឈរលើគោលការណ៍ សមភាពនិងគោរពផលប្រយោជន៍របស់គ្នាទៅវិញទៅមក រុស្ស៊ីនិងអាមេរិកអាច រកឃើញវិធានករសំរាប់បញ្ហាអន្តរជាតិស្មុគស្មាញបំផុតហើយទប់ទល់នឹងការ គំរាមកំហែងនិងការសាកល្បងលើពិភពលោកប្រកបដោយប្រសិទ្ធភាព៕