VOV WorldVOV World
ប្រធានាធិបតីយេម៉ែនច្រានចោលសំណើរសន្តិភាពរបស់អ.ស.ប
30/10/2016 08:49
(VOVworld) - នាថ្ងៃទី២៩ តុលា ប្រធានាធិបតីយេម៉ែន លោក Abedrabbo Mansour Hadi បានច្រានចោល សំណើរសន្តិភាពរបស់បេសកជនពិសេសរបស់ អ.ស.បទទួលបន្ទុកបញ្ហាយេម៉ែនលោក Ismail Ould Cheikh Ahmed សំដៅបញ្ចប់ជំលោះនៅប្រទេសមជ្ឈឹមបូព៌ានេះ។
កងកម្លាំងគាំទ្ររដ្ឋាភិបាលយេម៉ែនក្នុងការប្រយុទ្ធទៅនឹងកម្លាំងឧទ្ទាម Houthi (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី២៩ តុលា ប្រធានាធិបតីយេម៉ែនលោក Abedrabbo Mansour Hadi បានច្រានចោលសំណើរសន្តិភាពរបស់បេសកជនពិសេសរបស់ អ.ស.បទទួលបន្ទុកបញ្ហាយេម៉ែនលោក Ismail Ould Cheikh Ahmed សំដៅបញ្ចប់ ជំលោះនៅប្រទេសមជ្ឈឹមបូព៌ានេះ។ប្រភពព័ត៌មានជិតស្និទ្ធិជាមួយប្រធានាធិបតី អះអាងថា លោក Hadi ទទួលបានខ្លឹមសារស្ដីអំពីដំណើរការសន្តិភាពពីបេសកជន ពិសេសរបស់អ.ស.បហើយ ប៉ុន្តែលោកបានច្រានចោលសំណើរនេះ។ មុននោះ នៅជំនួបសន្ទនាជាមួយតំណាងក្រុមឧទ្ទាម Houthi នៅរដ្ឋធានី Sanaa  កាលពីថ្ងៃទី២៥ តុលា បេសកជនពិសេសអ.ស.បលោក Ahmed បាននាំចេញ សំណើរសន្តិភាពមួយទៅកាន់កងកម្លាំងនិងនិងសម្ព័ន្ធមិត្ត ដោយគោលដៅជំរុញ យថាទស្សន៍សន្តិភាពនៅយេម៉ែន៕