ប្រធានធនាគារនាំចូលនាំចេញអាមេរិក៖សេដ្ឋកិច្ចវៀតណាមកាន់តែអភិវឌ្ឍន៍និងសមាហរណកម្ម
17/03/2015 08:16
(VOVworld) - ប្រធានធនាគារនាំចូលនាំចេញអាមេរិក (U.S. Ex-Im Bank) លោក Fred Hochberg បានវាយតំលៃ ខ្ពស់ចំពោះរាល់សមិទ្ធិរបស់ខឿនសេដ្ឋកិច្ចវៀតណាម នាពេលថ្មីៗនេះ ជាពិសេសគឺការស្ថិរភាពម៉ាក្រូសេដ្ឋ កិច្ច រក្សាកំណើន និងធ្វើសមាហរណកម្មទៅក្នុងខឿនសេដ្ឋកិច្ចតំបន់និងពិភពលោក។

(VOVworld) - ប្រធានធនាគារនាំចូលនាំចេញអាមេរិក (U.S. Ex-Im Bank) លោក Fred Hochberg បានវាយតំលៃខ្ពស់ចំពោះរាល់សមិទ្ធិរបស់ខឿនសេដ្ឋកិច្ចវៀតណាម នា ពេលថ្មីៗនេះ ជាពិសេសគឺការស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រក្សាកំណើន និងធ្វើសមាហរ ណកម្មទៅក្នុងខឿនសេដ្ឋកិច្ចតំបន់និងពិភពលោក។ថ្លែងមតិនៅជំនួបសន្ទនាជាមួយ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Pham Quang Vinh នាពេលថ្មីនេះ នៅទីក្រុងវ៉ាស៊ីនតោន លោក Fred Hochberg បានអះអាងថា ធនាគារនាំចូលនាំ ចេញអាមេរិក នឹងបន្តរួមវិភាគទានក្នុងការអភិវឌ្ឍន៍របស់វៀតណាមនិងទំនាក់ ទំនងពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំង២ ក៏ដូចជាលើក ទឹកចិត្តនិងជួយ ឧបត្ថម្ភក្រុមហ៊ុនអាមេរិកនានាក្នុងការធ្វើអាជីវកម្មនិងវិនិយោគនៅ វៀតណាម។ ប្រធានធនាគារនាំចូលនាំចេញអាមេរិក (U.S. Ex-Im Bank) លោក Fred Hochberg (ខាងឆ្វេង)និងឯកអគ្គរដ្ឋទូតវៀតណាមលោក Pham Quang Vinh (រូបថត៖TTXVN) លោកឯកអគ្គរដ្ឋទូតPham Quang Vinh បានវាយតំលៃខ្ពស់ចំពោះ កិច្ចសហប្រតិ បតិ្តការរបស់ Ex-Im Bank ក្នុងការផ្គត់ផ្គង់ឥណទានសំរាប់គំរោងការណ៍នានា ដែលមានការចូលរួមរបស់អង្គភាពអាជីវកម្មអាមេរិកអំពីការអភិវឌ្ឍន៍ហេដ្ឋា រចនាសម្ព័ន្ធនៅវៀតណាម ព្រមទាំងស្នើរឲ្យធនាគារនេះបង្កើនកិច្ចសហប្រតិ បតិ្តការជាមួយវៀតណាមក្នុងវិស័យចរាចរណ៍ ថាមពលកកើតឡើងវិញ សម្ភារៈ និងសេវ៉ាកម្មសុខាភិបាល តាមនោះបន្តរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ដោយចីរភាពរបស់វៀតណាមនិងទំនាក់ទំនងដៃគូលើគ្រប់វិស័យវៀត ណាម- អាមេរិក៕
Related





