VOV WorldVOV World
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមចូលរួមទិវាបុណ្យមហាសាមគ្គីជាតិទាំងមូលនៅខេត្ត Tra Vinh
08/11/2015 08:36
(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៨៥ នៃទិវាប្រពៃណីរណសិរ្សមាតុភូមិ វៀតណាម ថ្ងៃទី១៨វិច្ឆិកា
លោក Nguyen Thien Nhan សមាជិកការិយាល័យនយោបាយ និងជា ប្រធានរណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញចូលរួមទិវា បុណ្យមហាសាមគ្គីជាតិទាំងមូលនៅឃុំ Hoa Lac A ស្រុក Chau Thanh ខេត្ត Tra Vinh (រូបថតៈ vietnamnet) (VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៨៥ នៃទិវាប្រពៃណីរណសិរ្សមាតុភូមិ វៀតណាម ថ្ងៃទី១៨វិច្ឆិកា នាព្រឹកថ្ងៃទី៨វិច្ឆិការ លោក Nguyen Thien Nhan សមាជិកការិយាល័យនយោបាយ និងជាប្រធានរណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជាតិទាំងមូលនៅឃុំ Hoa Lac A ស្រុក Chau Thanh ខេត្ត Tra Vinh ។ នៅទីនេះ លោក Nguyen Thien Nhan លើកតម្កើង ឃុំ Hoa Lac A ដែលបានរួចផុតពីភាពក្រីក្រដោយការកាត់ បន្ថយចំនួនគ្រួសារក្រីក្រ បាន២៥គ្រួក្នុងឆ្នាំកន្លងទៅ។ លោក បានសង្កត់ធ្ងន់ថា បើសិនចង់រួចផុតពីភាពក្រី ក្រគឺត្រូវ សាមគ្គីគ្នានិងជួយគ្នាទៅវិញទៅមកតាមរយៈរូបសណ្ឋានសហករណ៍។ តាម រយៈរូបសណ្ឋាននេះ នឹងរួមចំណែកាត់បន្ថយចំណាយដើមទុនសម្រាប់ផលិត កម្ម និងអនុវត្តបានវិទ្យាសស្ត្របច្ចេកទេសជឿនលឿនចូលក្នុងផលិតកម្ម។ ប្រធាន រណសិរ្សមាតុភូមិវៀតណាមក៏បានស្នើថ្នាក់ដឹកនាំឃុំ Hoa Lac A បន្ត ដាក់ចេញកម្មវិធី សកម្មភាពនិងរក្សាកិត្តនាមជាឃុំវប្បធម៌នារយៈ១០ឆ្នាំបន្ត បន្ទាប់ខាងមុខផងដែរ៕