ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានធ្វើការជាមួយមជ្ឈឹមសមាគមកាកបាតក្រហម
26/04/2014 08:45
Vovworld-នៅពិធីធ្វើការនាថ្ងៃទី២៦មេសា ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan បានវាយតំលៃខ្ពស់ការរួមចំណែករបស់សមាគមកាកបាតក្រហមវៀតណាម

ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានធ្វើការជាមួយមជ្ឈឹមសមាគមកាក បាតក្រហម (VGP) Vovworld-នៅពិធីធ្វើការនាថ្ងៃទី២៦មេសា ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan បានវាយតំលៃខ្ពស់ការរួមចំណែករបស់សមាគមកាកបាតក្រហមវៀតណាមក្នុងចលនាជួយសង្គ្រោះ មនុស្សធម៍ ទន្ទឹមនឹងនោះសង្កត់ធ្ងន់ថា សមាគមកាកបាតក្រហមវៀតណាមត្រូវក្លាយទៅជាបរិយាកាសប្រមូលផ្ដុំទឹកចិត្តមនុស្សធម៍សាមគ្គីភាពជាតិ ថែទាំឲ្យជនមានស្ថានភាពលំបាកជំនះពុះពារលើគ្រោះធម្មជាតិ។ លោក Nguyen Thien Nhan បានស្នើរត្រូវកសាងកម្មវិធីសហការសកម្មភាពសម្បុរធម៍រវាងគណៈកម្មាធិការ មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមនិងសមាគមកាកបាតក្រហម ពិសេសគឺក្នុង ចលនា បុណ្យតេតដើម្បីជនក្រីក្រនិងជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ ជួយសង្គ្រោះនិងបរិច្ចាកឈាមមនុស្សធម៍។ ក្នុងឆ្នាំ២០១៣ តំលៃសរុបសកម្មភាពរបស់សមាគមកាកបាតក្រហមទទួល បានជាង២លាន៧សែនលានដុង រួមចំណែកជួយឧបត្ថម្ភជនមានស្ថានភាព លំបាកឈានឡើងក្នុងជីវភាពរស់នៅរួមចំណែកអនុវត្តគោលនយោបាយ សុខុមាលភាពសង្គមរបស់បក្សនិងរដ្ឋ៕
Related




