VOV WorldVOV World
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមផ្ញើរលិខិតអំណរសាទរក្នុងឱកាសមហាពិធីវិសាខបូជា
22/05/2015 10:26
(VOVworld) - លោក Nguyen Thien Nhan បានសង្កត់ធ្ងន់ ថា ក្នុងប្រវត្តិសាស្ត្រ២ពាន់ឆ្នាំកន្លងទៅ ពុទ្ធសាសនា វៀតណាម ជានិច្ចកាលរួមដំណើរជាមួយប្រជាជាតិ ក្នុងការងារកសាងនិងការពារ មាតុប្រទេស។
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមផ្ញើរលិខិតអំណរសាទរក្នុងឱកាសមហាពិធីវិសាខបូជា
(VOVworld) - ក្នុងឱកាសមហាពិធីវិសាខបូជាឆ្នាំ២០១៥ ក្នុងលិខិតផ្ញើរជូនអ្នកមុខ អ្នកការរួមជាមួយព្រះសង្ឃ ព្រះពុទ្ធសាសនិកវៀតណាមទាំងឡាយ ប្រធានគណៈ កម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan បានសង្កត់ ធ្ងន់ថា ក្នុងប្រវត្តិសាស្ត្រ២ពាន់ឆ្នាំកន្លងទៅ ពុទ្ធសាសនា វៀតណាមជានិច្ចកាលរួម ដំណើរជាមួយប្រជាជាតិក្នុងការងារកសាងនិងការពារ មាតុប្រទេស។តាំងពីពេល បង្កើតឡើងមក សមាគមពុទ្ធសាសនាវៀតណាម ជានិច្ចកាលពង្រីកស្មារតីសាមគ្គី ភាព ចលនាព្រះសង្ឃ ពុទ្ធសាសនិកវៀតណាមនៅក្នុងនិងក្រៅប្រទេសរួមវិភាគទាន យ៉ាងសកម្មក្នុងបុព្វហេតផ្លាស់ប្ដូរថ្មីនិង អភិវឌ្ឍន៍ប្រទេសជាតិ។លោក Nguyen Thien  Nhan ជឿជាក់ថា ពុទ្ធសាសនា វៀតណាមនឹងបន្តរក្សានិងពង្រីកប្រពៃណី “ការពារ មាតុប្រទេសធានាភាពសុខ សាន្តត្រាណសំរាប់ប្រជាជន” ក្នុងដំណាក់កាលថ្មី និង ចូលរួមយ៉ាងសកម្មក្នុង ចលនាប្រឡងប្រណាំងស្នេហាជាតិ រួមចំណែកជាក់ស្ដែង ក្នុងការពង្រឹងនិង ពង្រីកកម្លាំងនៃផែនមហាសាមគ្គីជាតិទាំងមូល៕