ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan ជូនពរទិវាគ្រូពេទ្យវៀតណាម
27/02/2017 10:33
(VOVworld)-នាព្រឹកថ្ងៃទី២៧កុម្ភៈ អញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរក្រសួង សុខាភិបាលក្នុងឱកាសទិវាគ្រូព្រទ្យវៀតណាមថ្ងៃទី២៧កុម្ភៈ

(VOVworld)-នាព្រឹកថ្ងៃទី២៧កុម្ភៈ អញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរក្រសួង សុខាភិបាលក្នុងឱកាសទិវាគ្រូព្រទ្យវៀតណាមថ្ងៃទី២៧កុម្ភៈ ប្រធានគណៈកម្មាធិការ មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan បានអះអាងថា ការ ផ្លាស់ប្តូរថ្មីរបៀបគ្រប់គ្រង កែទម្រង់បែបបទរដ្ឋបាលជា រង្វាស់នៃតម្លៃរបស់ផ្នែក វេជ្ជសាស្ត្រ។លោក Nguyen Thien Nhan បានវាយតម្លៃខ្ពស់ចំពោះរាល់ាការផ្លាស់ប្តូរថ្មី យ៉ាងសកម្មរបស់ផ្នែកសុខាភិបាលនាពេលកន្លងទៅ សំដៅថែទាំនិងបម្រើប្រជាជន ឲ្យបានល្អជាង។តាមលោក Nguyen Thien Nhanថា ប្រជាជនគោរពនិងមានមោន ភាពអំពីជួរកម្មាភិបាលផ្នែកសុខាភិបាល។ ប្រធានគណៈកម្មាធិការ មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhanអញ្ជើញជូនពរក្រសួងសុខាភិបាលក្នុងឱកាសទិវាគ្រូព្រទ្យវៀតណាមថ្ងៃទី២៧កុម្ភៈ តាងនាមក្រសួងសុខាភិបាល រដ្ឋមន្ត្រី លោកស្រី Nguyen Thi Kim Tien បាន អះអាងថា ផ្នែកវេជ្ជាសាស្ត្រនឹងបន្តខិតខំប្រឹងប្រែងពង្រីកនូវប្រៀបខ្លាំងនិងស្នាដៃ ដែលទទួលបានសំដៅបំពេញល្អរាល់ភារកិច្ចដែលទទួលបាន។ ក្នុងឱកាសរំលឹកខួបលើកទី៦២នៃទិវាគូ្រពេទ្យវៀតណាម នារសៀលថ្ងៃ ទី២៦កុម្ភៈ ក្រុមថ្នាក់ដឹកនាំទីក្រុងហូជីមិញដឹកនាំដោយលោក Dinh La Thang លេខា បក្សទីក្រុងហូជីមិញបានអញ្ជើញទៅសាកសួរសុខទុកនិងជូនពរស្ថាប័នសុខា ភិបាល នានាលើទូទាំងទីក្រុង។ ក្នុងថ្ងៃដដែល សមាគមន៍វេជ្ជសាស្ត្រវៀតណាមនៅរុស្ស៊ីបានរៀបចំជំនួប សំណេះសំណាលនៅរដ្ឋធានីម៉ូស្គូ។ ពិធីនេះបានរៀបចំជារៀងរាល់ឆ្នាំសំដៅរំលឹក ទិវាគ្រូពេទ្យវៀតណាមនិងជាឱកាសសម្រាប់គិលានុបដ្ឋាក វេជ្ជបណ្ឌិត និងនិស្សិត ផ្នែកវេជ្ជសាស្រ្តដែលកំពុងរស់នៅ សិក្សារៀនសូត្រនៅរុស្ស៊ីផ្លាស់ប្តូរបទពិសោធន៍។ វេជ្ជបណ្ឌិត Phan Tuyet Hang អនុប្រធានសាមគមន៍វេជ្ជសាស្រ្តវៀតណាមប្រចាំនៅ រុស្ស៊ីបានឲ្យដឹងថា៖ “សមាគមវេជ្ជសាស្រ្តវៀតណាមប្រចាំនៅរុស្ស៊ីនៅតែជួយឧបត្ថម្ភអាណិកជននៅទី នេះអំពីការងារថែទាំសុខភាព។ យើងខ្ញុំក៏បានឯកភាពនឹងទៅពិនិត្យព្យាបាល ឲ្យបងប្អូន ហើយក៏ផ្សព្វផ្សាយឲ្យពួកគេដឹងថា ពេលមានជំងឺត្រូវទៅពិនិត្យព្យាបាល ជាបន្ទាន់កុំទុកដល់ពេលអាករៈធ្ងន់ធ្ងរទើបទៅពេទ្យគឺគ្រោះថ្នាក់ណាស់”។ ក៏នៅរសៀលថ្ងៃទី២៦កុម្ភៈដែរ នៅរដ្ឋធានីភ្នំពេញប្រទេសកម្ពុជា សមាគម ជនវៀតណាមនៅកម្ពុជាបានរៀបចំពិធីជប់លៀង ព្រមទាំងបង្ហាញមុខនូវគណៈកម្មា ធិការនៃសមាគមគ្រូពេទ្យវៀតណាមនៅកម្ពុជាផងដែរ។ សមាគមគ្រូពេទ្យវៀត ណាមនៅកម្ពុជាជាអង្គការស្ម័គ្រចិត្តដំណើរសកម្មភាពដើម្បីជនវៀតណាមនៅកម្ពុជា៕
Related





