VOV WorldVOV World
ប្រធានក្រុមចរចារ៦ភាគីរបស់ចិនទៅទស្សនកិច្ចសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ
18/03/2014 10:33
(VOVworld)-ប្រធានក្រុមចរចារ៦ភាគីរបស់ចិនលោក Wu Dawei នាថ្ងៃទី១៧ មិនាបានទៅកាន់ទីក្រុងព្យុងយ៉ាងរបស់ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត កូរ៉េ។
ប្រធានក្រុមចរចារ៦ភាគីរបស់ចិនទៅទស្សនកិច្ចសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ
ប្រធានក្រុមចរចារ៦ភាគីរបស់ចិនលោក Wu Dawei (ខាងស្តាំ) (រូបថតៈ AFP/TTXVN) VOVworld)-ប្រធានក្រុមចរចារ៦ភាគីរបស់ចិនលោក Wu Dawei នាថ្ងៃទី១៧ មិនា បានទៅកាន់ទីក្រុងព្យុងយ៉ាងរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត កូរ៉េ។ ព័ត៌មានលំអិតអំពីដំណើរទស្សនកិច្ចនេះពុំបានប្រកាសជាសាធារណឡើយ ប៉ុន្តែ តាមប្រភពព័ត៌មានមួយចំនួនពិនិត្យថា លោក Wu Dawei នឹងមានការ ជួបសន្ទនា ជាមួយមន្រ្តីជាបន់ខ្ពស់របស់ព្យុងយ៉ាង ក្នុងនោះមានអនុរដ្ឋមន្រ្តីការ បរទេសទី១ និងជាតំណាងអំពីបញ្ហានុយក្លេអ៊ែររបស់សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិត កូរ៉េ លោក Kim Kye Gwan។         លោក Wu Dawei បានទៅទស្សនកិច្ចសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមា និតកូរ៉េថ្មីៗនេះនាខែវិច្ឆិកាឆ្នាំ២០១៣។ ក្នុងពេលនោះ ថ្លែងមតិនៅទីក្រុង ប៉េកាំង របស់ចិននាខែមករាកន្លងទៅ ប្រធានក្រុមចរចារអាមេរិកលោក Davis ឲ្យដឹងថា វ៉ាស៊ីងតោននិងប៉េកាំងត្រូវរួមសហការជិតស្និទ្ធក្នុងការដាស់តឿន សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េវិលត្រឡបមករកបណ្តាកិច្ចចរចារ “មានអត្ថន័យ” ស្តីអំពីបញ្ហានុយក្លេអ៊ែររបស់ប្រទេសនេះ៕