ប្រធានរណសិរ្សមាតុភូមិវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់
30/06/2015 10:49
(VOVworld) - ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្ស មាតុភូមិវៀត ណាមលោក Nguyen Thien Nhan បាន ថ្លែងសន្ទរកថាស្ដីពីសក្ដានុភាព អភិវឌ្ឍន៍សេដ្ឋកិច្ច របស់វៀតណាមដោយចំណងជើងថា “វៀតណាម- ក្បាល ម៉ាស៊ីនកំណើននៃទីផ្សារអាស៊ាន”។

(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃនៅអាល្លឺម៉ង់ នា រសៀលថ្ងៃទី ២៩ មិថុនា នៅមជ្ឈមណ្ឌលសន្និសីទរបស់សម្ព័ន្ធក្រុមហ៊ុន Messer AG នៅ ទីក្រុង Frankfurt am Main ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត ណាមលោក Nguyen Thien Nhan បានថ្លែងសន្ទរកថាស្ដីពីសក្ដានុភាព អភិវឌ្ឍន៍សេដ្ឋ កិច្ចរបស់វៀតណាមដោយចំណងជើងថា “វៀតណាម-ក្បាល ម៉ាស៊ីនកំណើននៃទី ផ្សារអាស៊ាន”។ក្នុងនោះ លោក Nguyen Thien Nhan បាន លើឡើងដំណោះស្រាយ ចំនួន៥សំរាប់កំណើននិរន្តភាពរបស់វៀតណាមរួមមានការគ្រប់គ្រងបំណុលសាធា រណៈ ប្រឆាំងអំពើពុករលួយ កាត់បន្ថយបំណុលខូចនៃ ប្រព័ន្ធធនាគារ ប្រឆាំងបំរ៉ែ បំរួលអាកាសធាតុនិងបង្កើនសន្តិសុខបណ្ដាញ អ៊ីនធឺណែត។ លោក Nguyen Thien Nhan ថ្លែងសន្ទរកថានៅមជ្ឈមណ្ឌលសន្និសីទសម្ព័ន្ធក្រុមហ៊ុន Messer AG (រូបថត៖TTXVN) ក៏ក្នុងថ្ងៃដដែលដែរ លោក Nguyen Thien Nhan និងគណៈប្រតិភូវៀតណាមបានជួប ធ្វើការជាមួយសាស្ត្រាចារ្យបណ្ឌិត Kuhl នៃវិទ្យាស្ថានគ្រប់គ្រងអាជីវកម្មកសិកម្មនិង សេដ្ឋកិច្ចស្បៀងអាហារនៃមហាវិទ្យាល័យ Justus-Liebig Giese ជួបធ្វើការជាមួយរដ្ឋ មន្រ្តីអប់រំ វិទ្យាសាស្ត្រនិងសិល្បៈរដ្ឋ Hessen និងជួបធ្វើការជាមួយអគ្គ លេខាធិការ សម្ព័ន្ធសហករRaiffeisenរបស់អាល្លឺម៉ង់ទៀតផង៕
Related





