VOV WorldVOV World
ប្រធានរដ្ឋ Tran Dai Quang ចូលគោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រថៃ
17/10/2016 10:16
(VOV)_​នាព្រឹកថ្ងៃទី១៧ តុលា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ ភូមីបុល អាឌុលយ៉ាដេត ព្រះមហាក្សត្រថៃ នៅស្ថានឯកអគ្គរាជទូតថៃប្រចាំនៅទីក្រុងហាណូយ។
ប្រធានរដ្ឋ Tran Dai Quang ចូលគោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រថៃ (VOV)_​នាព្រឹកថ្ងៃទី១៧ តុលា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បាន ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ ភូមីបុល អាឌុលយ៉ាដេត ព្រះមហា ក្សត្រថៃ នៅស្ថានឯកអគ្គរាជទូតថៃប្រចាំនៅទីក្រុងហាណូយ។  ក្នុងឱកាស​នោះ ​ប្រធានរដ្ឋ​ លោក Tran Dai Quang សរសេរ​នៅលើ​សៀវភៅ​សម្ដែង​មរណ ទុក្ខ​ថា៖ “​​សូម​សម្ដែង​នូវ​សមានចិត្ត យ៉ាង​ជ្រាលជ្រៅ និង​ការចូលរួម​រំលែក​ទុក្ខ​យ៉ាង ​ក្រៀមក្រំ​បំផុត ថ្វាយ​ព្រះមហា​ក្សត្រិយានី និង​ព្រះរាជវង្សានុវង្ស ក៏ដូចជា​ជូន​រដ្ឋាភិបាល  និង​ប្រជាជន​នៃ​ព្រះរាជាណាចក្រ​ថៃ ចំពោះ​ការ​សោយ​ព្រះ​ទិវង្គត​របស់​ព្រះករុណា ព្រះ បាទ ភូមិបុល អាឌុលយ៉ាដេត ព្រះមហាក្សត្រ​ជាទីគោរព​ស្រឡាញ់ នៃ​ប្រទេស​ថៃ ​។ ថ្នាក់ ដឹកនាំ និងប្រជាជនវៀតណាមជា​និច្ចកាលគោរព​ មនោសញ្ជេតនាដ៏ល្អ ដែលព្រះមហា ក្សត្រលៃទុក សំរាប់ប្រជាជនវៀតណាម ក៏ដូចជាការរួមវិភាគទានរបស់ព្រះមហាក្សត្រ ចំពោះទំនាក់ទំនងមិត្តភាព ដៃគូយុទ្ធសាស្ត្រ​រវាងប្រទេសទាំងពីរ វៀតណាមនិងថៃ៕”​។​