VOV WorldVOV World
ប្រធានរដ្ឋ Truong Tan Sang អញ្ជើញចូលរួមពិធីបូកសរុបកម្មវិធីគោពូជជួយជនក្រីក្រនៅតំបន់ជាប់ព្រំដែន
11/12/2015 11:29
(VOVworld)-នាព្រឹកថ្ងៃទី១១ធ្នូ នៅខេត្ត Ha Giang សម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍ យោធា (Viettel) បាន រួមជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន
ប្រធានរដ្ឋ Truong Tan Sang អញ្ជើញចូលរួមពិធីបូកសរុបកម្មវិធីគោពូជជួយជនក្រីក្រនៅតំបន់ជាប់ព្រំដែន
ប្រធានរដ្ឋវៀតណាមថ្លែងមតិក្នុងពិធី (រូបថតៈ qdnd) (VOVworld)-នាព្រឹកថ្ងៃទី១១ធ្នូ នៅខេត្ត Ha Giang សម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍ យោធា (Viettel) បានរួមជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែននិងគណៈ កម្មា ធិការប្រជាជនខេត្ត Ha Giang បានរៀបចំពិធីបូកសរុបកម្មវិធី “គោពូជជួយ ជនក្រី ក្រនៅតំបន់ជាប់ព្រំដែន”។ ថ្លែងមតិក្នុងពិធី ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានសង្កត់ធ្ងន់ថា ការអនុវត្តកម្មវិធីនេះគឺសំដៅបង្ហាញនូវការ ប្តេជ្ញាថែ ទាំជនរួមជាតិនៅតំបន់ជាប់ព្រំដែន និងរក្សាកិច្ចការការពារព្រំដែន។​ទាំង អស់នេះ ជាសកម្មភាពជាក់ស្តែងពោរពេញទៅដោយអត្ថន័យនយោបាយសង្គម រួមចំណែក កែលំអរជីវភាពរស់នៅសម្រាប់ជនក្រីក្រនៅតំបន់ព្រំដែន។ លោកប្រ ធានរដ្ឋមាន ប្រសាសន៍ថា៖         “ខ្ញុំស្នើរក្រសួងស្ថាប័នទាក់ទិននានា បន្តការយកចិត្តទុកដាក់ជួយឧបត្ថម្ភ ចំពោះគ្រួសារក្រីក្រ។​បង្កើនការងារឃោសនា ដើម្បីប្រជាជនទូទាំងប្រទេសផ្តោត ទៅតំបន់ព្រំដែន សំដៅកសាងខ្សែព្រំដែនឲ្យមានសុខសន្តិភាព មិត្តភាពសហប្រ តិបត្តិការនិងរួមគ្នាអភិវឌ្ឍន៍ជានិច្ច”៕