VOV WorldVOV World
ប្រធានរដ្ឋទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Bac Kan
20/08/2013 11:20
ប្រធានរដ្ឋវៀតណាមលោកTruong Tan Sang និងក្រុមការងារមជ្ឈឹម បានទៅ សាកសួរសុខ ទុក្ខនិងស្វែងយល់អំពីជីវភាព​រស់នៅរបស់ប្រជាជននៅខេត្ត Bac Kan
ប្រធានរដ្ឋទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Bac Kan
ប្រធានរដ្ឋជួបធ្វើការជាមួយ​​ថ្នាក់ដឹកនាំស្នូលខេត្ត Bac Kan(http://baobackan.org.vn/) (VOV)_បន្តដំណើរបំពេញការងារនៅបណ្ដាខេត្តព្រៃភ្នំភាគខាងជើងវៀតណាម  នាថ្ងៃទី២០ សីហា ប្រធានរដ្ឋវៀតណាមលោកTruong Tan Sang និងក្រុមការងារមជ្ឈឹម  បាន ទៅសាកសួរសុខទុក្ខនិងស្វែងយល់អំពីជីវភាព​រស់នៅ របស់ប្រជាជននៅខេត្ត  Bac Kan។ នៅក្នុងជំនួបធ្វើការជាមួយ​​ថ្នាក់ដឹកនាំស្នូលខេត្ត Bac Kan នារសៀលថ្ងៃ ទី ២០ សីហា  ប្រធានរដ្ឋ​ Truong Tan Sang បានសង្កត់ធ្ងន់ថា÷ ជាមួយ​លក្ខណះជា ខេត្តព្រៃភ្នំ ​ខេត្ត Bac Kanត្រូវកំណត់ច្បាស់លាស់នូវសក្ដានុភាព ឧត្តមភាពរបស់ខ្លួន ​ដើម្បីប្រមូលផ្តុំអភិវឌ្ឍន៍។ ខេត្ត ត្រូវម្ចាស់កាសបើកទូលាយស្វែងរកវិនិយោគិន ឬ ផ្សាភ្ជាប់ ដើម្បីផ្ទេរប្តូររចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច តាមទិសឧស្សាហកម្ម ​ពិសេសគឺ ឧស្សហកម្មកែច្នៃ  ធ្វើអាជីវកម្មផលរ៉េ…។ល។ប្រធានរដ្ឋជឿជាក់ថា÷ ​ជាមួយការ ប្តេជ្ញាចិត្តនិងប្រពៃណីរបស់ស្រុកបដិវត្ត ខេត្ត Bac Kan នឹងសម្រេចរាល់គោលដៅ ដែល​ បានដាក់ចេញ។ មុននេះ ប្រធានរដ្ឋក័៏បានទៅសាកសួរសុខទុក្ខនិងជូនអំណោយសំរាប់គ្រួសារ គោលនយោបាយមួយចំនួនក្នុងភូមិសាស្ត្រខេត្តផងដែរ៕