VOV WorldVOV World
ប្រធានរដ្ឋជួបប្រាស្រ័យគណៈប្រតិភូអាជីវករឆ្នើមវៀតណាម
16/05/2016 11:33
(VOV)_នារសៀលថ្ងៃទី១៦ ឧសភា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានមានជំនួបសន្ទនាជាមួយគណៈប្រតិភូអាជីវករឆ្នើមវៀតណាម ក្នុងឱកាសចូលរួម៖វេទិកាលោកប្រធានហូជីមិញ ជាមួយសហគ្រាស អាជីវករ
ប្រធានរដ្ឋជួបប្រាស្រ័យគណៈប្រតិភូអាជីវករឆ្នើមវៀតណាម
 ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang (VOV)_នារសៀលថ្ងៃទី១៦ ឧសភា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក  Tran Dai Quang បានមានជំនួបសន្ទនាជាមួយគណៈប្រតិភូអាជីវករឆ្នើមវៀតណាម  ក្នុងឱកាសចូលរួម៖វេទិកាលោកប្រធានហូជីមិញ ជាមួយសហគ្រាស អាជីវករ និងចូល រួមពិធីបំផុសចលនាប្រឡងប្រណាំងអាជីវកររៀនសូត្រនិងធ្វើតាមសតិអារម្មណ៍  សិល្បធម៌លោកប្រធានហូជីមិញ។             ប្រធានរដ្ឋ  លោក Tran Dai Quang បានអះអាងថា៖ចលនានេះបានរួមចំណែក លើកកំពស់គុណភាព ប្រសិទ្ធិភាពផលិតកម្ម អាជីវកម្មក្នុងសហគមន៍អង្គភាពអាជីវ កម្ម និងអាជីវករ។ ប្រធានរដ្ឋក៏បានស្នើអោយជួរអាជីវករត្រូវរៀបចំរចនាសម្ព័ន្ធផលិត កម្ម អាជីវកម្មឡើងវិញ អនុវត្តវិទ្យាសាស្ត្រ បច្ចេកទេស លើកកំពស់សមត្ថភាពគ្រប់គ្រង  បង្កើនការតភ្ជាប់ និងរួមចំណែកធានាសន្តិសុខសង្គមទៀតផង៕