VOV WorldVOV World
ប្រធានរដ្ឋលោក លឿង គឿង អញ្ជើញទៅសួរសុខទុកនិងជូនពរឆ្នាំថ្មីនៅខេត្ត ភូ ថក
05/02/2026 11:28
(VOVWORLD) - ក្នុងឱកាសដើមឆ្នាំ២០២៦ និងនៅចំពោះមុខបុណ្យតេតប្រពៃណី ឆ្នាំមមីអដ្ឋស័ក ២០២៦ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ លោកប្រធានរដ្ឋ លឿង គឿង បានអញ្ជើញទៅសួរសុខទុក្ខ លើកទឹកចិត្ត និងជូនពរឆ្នាំថ្មីដល់គណៈកម្មាធិការបក្ស អាជ្ញាធរ គ្រួសារក្រីក្រ គ្រួសារអ្នកទទួលផលគោលនយោបាយ កម្មករដែលមានស្ថានភាពលំបាក កម្មាភិបាលនិងយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធខេត្ត ភូ ថក។
ប្រធានរដ្ឋលោក លឿង គឿង អញ្ជើញទៅសួរសុខទុកនិងជូនពរឆ្នាំថ្មីនៅខេត្ត ភូ ថក
លោកប្រធានរដ្ឋ លឿងគឿង អញ្ជើញជូនពរឆ្នាំថ្មីដល់គណៈកម្មាធិការបក្ស អាជ្ញាធរ គ្រួសារក្រីក្រ គ្រួសារអ្នកទទួលផលប្រយោជន៍គោលនយោបាយ និងកងកម្លាំងប្រដាប់អាវុធខេត្តភូថក (រូបថត៖ វៀត កឿង/VOV) លោកប្រធានរដ្ឋលឿង គឿងអញ្ជើញមានប្រសាសន៍ថា “ខេត្តត្រូវមានការយកចិត្តទុកដាក់ជាពិសេសចំពោះការថែទាំ និងការជួយឧបត្ថម្ភដល់អ្នកទទួលផលគោលនយោបាយ សួរសុខទុក្ខវីរៈអ្នកម្តាយវៀតណាម យុទ្ធជនពិការ យុទ្ធជនមានជំងឺ គ្រួសារយុទ្ធជនពលី អ្នកដែលមានគុណូការៈចំពោះបដិវត្តន៍ ពលករ កម្មករក្នុងស្ថានភាពលំបាក និងជនក្រីក្រ។ អនុវត្តន៍ល្អគោលនយោបាយ ចំពោះកងកម្លាំងប្រដាប់អាវុធ និងគ្រូសារកម្មាភិបាល។ ជាមួយគ្នានោះ រៀបចំការសួរសុខទុក្ខ និងលើកទឹកចិត្តដល់កងកម្លាំងដែលកំពុងបំពេញកាតព្វកិច្ចក្នុងអំឡុងពេលបុណ្យតេតផងដែរ”។ លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញប្រគល់អំណោយដល់គ្រួសារក្រីក្រ គ្រួសារអ្នកទទួលផលប្រយោជន៍គោលនយោបាយ និងកម្មករដែលស្ថិតក្នុងស្ថានភាពលំបាកនៅខេត្តភូថក  (រូបថត៖ វៀត កឿង/VOV) ក្នុងឱកាសនេះ លោកប្រធានរដ្ឋបានប្រគល់អំណោយបុណ្យចូលឆ្នាំថ្មីដ៏មានអត្ថន័យដល់គណៈកម្មាធិការបក្ស អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងបានប្រគល់កញ្ចប់អំណោយចំនួន ៥០០ ដល់គ្រួសារក្រីក្រ និងកញ្ចប់អំណោយចំនួន ៥០០ ដល់កម្មករដែលស្ថិតក្នុងស្ថានភាពលំបាកផងដែរ។ លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់បញ្ជាការដ្ឋានយោធាខេត្តភូថក (រូបថត៖ វៀត កឿង/VOV) នៅព្រឹកថ្ងៃទី ៥ ខែកុម្ភៈ លោកប្រធានរដ្ឋ លឿង គឿង បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីដល់ទីបញ្ជាការដ្ឋានយោធាខេត្ត ភូថក ព្រមទាំងបានទៅសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីដល់កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី ២ និងកងពលធំលេខ ៣១៦៕
TAG
VOV/VOVworld/ប្រធានរដ្ឋលោក លឿង គឿង/សួរសុខទុក/ជូនពរឆ្នាំថ្មី/ខេត្ត ភូ ថ