VOV WorldVOV World
ប្រធានរដ្ឋលោក Tran Dai Quang ទទួលជួបជាមួយអនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិក
19/05/2016 11:37
(VOVworld)-វៀតណាមសុំឲ្យធនាគារបន្តជួយឧបត្ថម្ភវៀតណាមក្នុងការ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទប់ទល់ជាមួយបំរ៉ែបំរួលអាកាសធាតុ និងសន្យា
ប្រធានរដ្ឋលោក Tran Dai Quang ទទួលជួបជាមួយអនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិក
ប្រធានរដ្ឋលោក Tran Dai Quang ទទួលជួបសន្ទនាជាមួយអនុប្រធាន ធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិកលោកស្រី Victoria Kwakwa (VOVworld)-វៀតណាមសុំឲ្យធនាគារបន្តជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ទប់ទល់ជាមួយបំរ៉ែបំរួលអាកាសធាតុ និងសន្យាប្រើប្រាស់ ប្រកបដោយប្រសិទ្ធិភាពនូវប្រភពទុនសម្រាប់ការអភិវឌ្ឍន៍និរន្តរភាព។នេះជា ការអះអាងរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang នៅក្នុងការ ជួប សន្ទនាជាមួយលោកស្រី Victoria Kwakwa អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិកនាថ្ងៃទី១៨ឧសភា។ នៅក្នុងជំនួបនេះ​លោក Tran Dai Quang បានស្នើរធនាគារពិភពលោកបន្តពង្រីកតួនាទីជាអ្នកសម្រុះ សម្រួល និងអំពាវនាវរាល់ប្រភពជួយឧបត្ថម្ភសំដៅជួយវៀតណាមអភិវឌ្ឍន៍ មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធនៅតំបន់នានាជាពិសេសនៅតំបន់ឆ្ងាយដាចស្រ យាល់។​លោក​Tran  Dai Quang មាន​បំណងថា ក្រោយពីបណ្តាគម្រោងវិនិយោគ ដែលមានស្រាប់នោះ សង្ឃឹមថា ភាគីទាំងពីរនឹងបន្តកសាងគម្រោងការផ្សេង ដែលមានចរិតលក្ខណៈជាក់ស្តែង សំដៅជួយវៀតណាមទប់ទល់ជាមួយនឹងការ​ សាកល្បងថ្មី។         រីឯខ្លួនវិញ លោកស្រី Victoria Kwakwa ជឿជាក់ថា ទំនាក់ទំនងរវាងធនាគា ពិភពលោកជាមួយវៀតណាមនឹងបន្តការអភិវឌ្ឍន៍យ៉ាងស្អិតរមួតថែមទៀត៕