VOV WorldVOV World
ប្រធានរដ្ឋលោក Tran Dai Quang ជួបសំណេះសំណាលជាមួយអ្នកធ្លាប់បម្រើលោកប្រធានហូជីមិញ
19/05/2016 10:25
(VOVworld)-នាព្រឹកថ្ងៃទី១៩ឧសភានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញជួបសំណេះសំណាល
ប្រធានរដ្ឋលោក Tran Dai Quang ជួបសំណេះសំណាលជាមួយអ្នកធ្លាប់បម្រើលោកប្រធានហូជីមិញ
ប្រធានរដ្ឋលោក Tran Dai Quang ជួបសំណេះសំណាលជាមួយ អ្នកធ្លាប់បម្រើ លោកប្រធានហូជីមិញ (VOVworld)-នាព្រឹកថ្ងៃទី១៩ឧសភានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតកម្មាភិ បាល យុទ្ធជនចំនួន៥៦នាក់ដែលពីមុននេះធ្លាប់បម្រើនិងការពារលោកប្រធាន ហូជីមិញ នៅក្នុងដំណាក់កាលពីឆ្នាំ១៩៤១រហូតដល់មុនពេលលោកទទួល មរណភាព។ នៅក្នុងជំនួបនេះ លោក Tran Dai Quang បានលើកច្បាស់ថា នាដំណាក់កាល បច្ចុប្បន្ន បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូល បាននិងកំពុង សិក្សារៀនសូត្រតាមគំរូសតិអារម្មណ៍ សីលធម៌ និងរចនាបទ លោកប្រធានហូជី មិញ។​ លោក Tran Dai Quang បានជូនពរអតីតកម្មាភិបាល ដែលធ្លាប់បម្រើនិងការពារលោកប្រធានហូជីមិញបន្តជាគំរូឆ្នើម អំពីសីលធម៌ បដិវត្តន៍ ភាពស្មោះត្រង់ចំពោះបក្ស ចំពោះលោកប្រធានហូជីមិញ ដើម្បីរួម ចំណែកកសាងនិងការពាររឹងមំាមាតុប្រទេស៕