VOV WorldVOV World
ប្រធានរដ្ឋលោក Tran Dai Quang ជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅសហព័ន្ធរុស្ស៊ី
29/06/2017 10:04
(VOVWORLD) -នាយប់ថ្ងៃទី២៨មិថុនា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ីនោះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងលោកជំទាវ អញ្ជើញជួបសំណេះ សំណាលជាមួយតំណាងសហគម ន៍ សហគ្រាសនិងនិស្សិតវៀតណាមដែលកំពុង រស់នៅ បំពេញការងារនិងសិក្សារៀនសូត្រនៅសហព័ន្ធរុស្ស៊ី។
ប្រធានរដ្ឋលោក Tran Dai Quang ជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅសហព័ន្ធរុស្ស៊ី
ប្រធានរដ្ឋលោក Tran Dai Quang ជួបសំណេះសំណាលជាមួយសហគមន៍ជនវៀត ណាមនៅសហព័ន្ធរុស្ស៊ី នៅទីនេះ លោក Tran Dai Quang បានអះអាងថា បក្សនិងរដ្ឋវៀតណាមជា និច្ចកាលចាត់ទុកសហ គមន៍ជនវៀតណាមនៅបរទេសជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានរបស់វៀត ណាមនិងជានិច្ចកាលបង្កលក្ខណៈងាយស្រួលដើម្បី សហ គមន៍ជនវៀតណាមស្ថិរ ភាពជីវភាពរស់នៅ សម្របខ្លួនទៅជាមួយប្រទេសសាមី រក្សានិងពង្រីកអត្តសញ្ញាណ ជាតិនិងឆ្ពោះមកមាតុប្រទេស។ លោក Tran Dai Quang ក៏បានស្នើឲ្យស្ថានទូតវៀត ណាមប្រចាំនៅសហព័ន្ធរុស្ស៊ីដើរតួនាទីជាស្ពានតភ្ជាប់ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរនិងរួមចំណែកបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ វិស័យ វៀតណាម -រុស្ស៊ីផងដែរ៕