VOV WorldVOV World
ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតគុយបានិងឯកអគ្គរដ្ឋទូត EU នៅវៀតណាម
01/06/2016 10:06
(VOVworld)-នាព្រឹកថ្ងៃទី១មិថុនា ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតគុយបា Herminio Lopez Diaz ប្រធានរដ្ឋ លោក Tran Dai Quang
ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតគុយបានិងឯកអគ្គរដ្ឋទូត EU នៅវៀតណាម
(VOVworld)-នាព្រឹកថ្ងៃទី១មិថុនា ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតគុយបា Herminio Lopez Diaz ប្រធានរដ្ឋ លោក Tran Dai Quang បានជឿជាក់ថា ប្រជាជនគុយបា នឹងទទួលបានសមិទ្ធិដ៏ធំធេងជាងទៀតក្នុងបុព្វហេតុកសាង ប្រទេសគុយបា សង្គមនិយម ឯករាជ្យ សេរីភាព សម្បូររុងរឿងនិងរីកចំរើន។ លោក Tran Dai Quang បានអះអាងថា ភាគីទាំងពីរនឹងបង្កើនការផ្លាស់ប្តូរនូវបទ ពិសោធន៍ នៃទ្រឹស្តីនិងការអនុវត្តជាក់ស្តែងក្នុងការធ្វើសមាហរណកម្មអន្តរជាតិ បម្រើកិច្ច ការកសាងនិងការពារមាតុប្រទេសសង្គមនិយមនៅប្រទេសនិមួយៗ ជាពិសេស នាំទំនាក់ទំនងពិសេសវៀតណាម-គុយបាឲ្យកាន់តែស៊ីជម្រៅប្រកប ដោយប្រសិទ្ធិ ភាពដូចជាបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេស ទាំងពីរ។ ប្រធានរដ្ឋ លោក Tran Dai Quang ទទួលជួបជាមួយឯកអគ្គរដ្ឋទូតគុយបា Herminio Lopez Diaz         ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតនិងជាប្រធានក្រុមបេសកកម្មសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម Bruno Angelet លោក Tran Dai Quang បានវាយតម្លៃ ខ្ពស់ចំពោះការអភិវឌ្ឍន៍យ៉ាងសកម្មនៃទំនាក់ទំនងសហប្រតិបត្តិការរវាងវៀត ណាមជាមួយ EU នាពេលកន្លងទៅលើគ្រប់វិស័យ។​លោក Tran Dai Quang បានវាយតម្លៃខ្ពស់ចំពោះការដែល EU ចាត់ទុកវៀតណាមជាដៃគូអាទិភាពចម្បង ក្នុងគោលនយោបាយអភិវឌ្ឍន៍ដំណាក់កាល​២០១៤-២០២០ និងស្នើរឲ្យ EU បន្ត ជួយវៀតណាមអនុវត្តរាល់គោលដៅអភិវឌ្ឍន៍និរន្តរភាពរបស់អ.ស.ប និងបង្កើន លទ្ធភាពបន្សំ ទប់ទល់ជាមួយនឹងបម្រែបម្រួលអាកាសធាតុ។ ប្រធានរដ្ឋ លោក Tran Dai Quang ទទួលជួបជាមួយ ឯកអគ្គរដ្ឋទូតនិងជាប្រធានក្រុមបេសកកម្មសហភាពអឺរ៉ុប (EU)  ប្រចាំនៅវៀតណាម Bruno Angelet         រីឯខ្លួនវិញ លោក Bruno បានអះអាងថា ក្រុមបេសកកម្ម​EU ប្រចាំនៅវៀត ណាមមានបំណងរួមចំណែកសកម្មថែមទៀតដើម្បីនាំទំនាក់ទំនង EU វៀត ណាមឲ្យបានអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕​