ប្រធានរដ្ឋលោក Truong Tan Sang អញ្ចើញជួបសន្ទនាអណិកជនវៀតណាមនៅអាមេរិក
27/09/2015 10:00
Vovworld-នាយប់ថ្ងៃទី២៦កញ្ញាតាមម៉ោងអាមេរិក ប្រធាន រដ្ឋវៀតណាមលោក Truong Tan Sang បានអញ្ចើញ

ប្រធានរដ្ឋលោក Truong Tan Sang អញ្ចើញជួបសន្ទនាអណិកជនវៀតណាមនៅអាមេរិក (VOV) Vovworld-នាយប់ថ្ងៃទី២៦កញ្ញាតាមម៉ោងអាមេរិក ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានអញ្ចើញជួបសន្ទនាជាមួយបងប្អូនអណិកជននិង សិស្សានុស្សិសនិស្សិតកម្មាភិបាលគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការ សហប្រជាជាតិនិងមិត្តភក្តិអាមេរិក។ ប្រធានរដ្ឋ Truong Tan Sang បានអំពាវនាវ បងប្អូនអណិកជនពិសេសគឺជួរបញ្ញាវ័ន្ធឲ្យសាមគ្គីគ្នាជានិច្ចកាលឆ្ពោះទៅមាតុ ប្រទេស ខំប្រឹងប្រែងដើម្បីគោលដៅរួមកសាងប្រទេសជាតិ។ លោកក៏សុំឲ្យមិត្ត ភក្តិអាមេរិកគាំទ្រជាច្រើនថែមទៀតសំរាប់ទំនាក់ទំនងដៃគូលើគ្រប់វិស័យវៀត ណាម-អាមេរិកផងដែរ។ វៀតណាមបានសកម្មចូលរួមអង្គការអន្តរជាតិសន្យា រួមចំណែកជាមួយអ.ស.បអនុវត្តបេសកកម្មនៃកំលាំងរក្សាសន្តិភាពអន្តរជាតិ។ ប៉ុន្តែសន្តិភាពដំបន់កំពុងប្រឈមមុខនឹងការសាកល្បង ប្រធានរដ្ឋ Truong Tan Sang បានអំពាវនាវការរួមដៃគាំទ្ររបស់ប្រជាអណិកជនទាំងអស់និងមិត្តភក្តិអន្តរជាតិ។ “ការសាកល្បងមួយក្នុងចំណោមការសាកល្បងកាន់តែធ្ងន់ធ្ងរចំពោះសន្តិភាព ស្ថិរភាពអភិវឌ្ឍន៍នៅដំបន់អាស៊ី-អាគ្នេយ៍និងអាស៊ី-ប៉ាស៊ីហ្វិកគឺដោះស្រាយជំលោះ អធិបតេយ្យភាពនៅសមុទ្រខាងកើត។ ពិសេសគឺការដែលចិនដំណើរការសកម្មភាព កសាងកោះដោយទ្រង់ទ្រាយធំនៅ Truong Sa រំលោភលើច្បាប់អន្តរជាតិ។ បក្សរដ្ឋ និងប្រជាជនវៀតណាមប្តេជ្ញាការពារឯករាជ្យអធិបតេយ្យភាពនិងបូរណភាពដែនដី របស់វៀតណាម ការពារសន្តិភាពស្ថិរភាពដោះស្រាយដោយសន្តិវិធីរាល់ជំលោះ ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២អនុវត្តសេចក្តីថ្លែងការណ៍របស់ភាគីនានានៅសមុទ្រខាង កើត (DOC) ឈានទៅរកក្រមប្រតិបត្តិដំបន់នៅសមុទ្រខាងកើត (COC) ដូច្នេះសុំឲ្យ បងប្អូននិងមិត្តភក្តិអន្តរជាតិគាំទ្រគោលជំហរយុត្តិធម៍របស់វៀតណាម៕”
Related





