ប្រធានរដ្ឋមកជួបធ្វើការជាមួយអង្គភាពនានាយោធភូមិទី៧
28/04/2014 11:43
Vovworld-ក្នុងដំណើរទស្សនកិច្ចការងារនៅយោធភូមិភាគទី៧ នាព្រឹកថ្ងៃទី២៨មេសា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានមកទស្សនានិងធ្វើការជាមួយកងពលធំកាំភ្លើងធំលេខ៧៥នៅ Dong Nai និងកងវរៈសេនាធំ Gia Dinh នៅស្រុក Cu Chi ទីក្រុងហូជីមិញ។

ប្រធានរដ្ឋមកជួបធ្វើការជាមួយអង្គភាពនានាយោធភូមិទី៧ (vietnamplus.vn) Vovworld-ក្នុងដំណើរទស្សនកិច្ចការងារនៅយោធភូមិភាគទី៧ នាព្រឹកថ្ងៃទី ២៨មេសា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានមកទស្សនានិងធ្វើ ការជាមួយកងពលធំកាំភ្លើងធំលេខ៧៥នៅ Dong Nai និងកងវរៈសេនាធំ Gia Dinh នៅស្រុក Cu Chi ទីក្រុងហូជីមិញ។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ Truong Tan Sang បានលើកច្បាស់ថា កម្មាភិបាលយុទ្ធជនម្នាក់ៗត្រូវរៀនសូត្រហ្វឹកហ្វាត់ដោយឥត ឈប់ឈរ ត្រៀមជាស្រេចប្រយុទ្ធដើម្បីអនុវត្តល្អភារកិច្ចកសាងនិងការពារមាតុ ប្រទេសវៀតណាមសង្គមនិយម។ “ជីដូនជីតាយើងដែលបានបង្រៀនថា ក្នុងពេលប្រទេសជាតិមានសន្តិភាព ត្រូវគិតដល់គ្រាលំបាក។ យើងកំពុងអនុវត្តយុទ្ធសាស្ត្រកសាងនិងការពារមាតុ ប្រទេស។ បើចង់សំរេចបានភារកិច្ចនេះក្នុងដំណាក់កាលសន្តិភាពកម្មាភិបាលយុទ្ធជនម្នាក់ៗត្រូវហ្វឹកហាត់ត្រៀមជាស្រេចប្រយុទ្ធនិងជ័យជំនះដើម្បីសគ្តិសម ជាកងពលធំលេខ៧៥វីរៈភាព៕”
Related




