ប្រធានរដ្ឋបានផ្ញើរលិខិតជូនកុមារក្នុងឱកាស៥០ឆ្នាំចលនារាប់ពាន់ការងារល្អ។
14/05/2013 08:35
VOV-ក្នុងឱកាស៥០ឆ្នាំចលនា “រាប់ពាន់ការងារល្អ” ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានផ្ញើរ លិខិតដល់កុមារនៅទូទាំងប្រទេស។

ប្រធានរដ្ឋបានផ្ញើរលិខិតជូនកុមារក្នុងឱកាស៥០ឆ្នាំចលនារាប់ពាន់ការងារល្អ។ (vov.vn) VOV-ក្នុងឱកាស៥០ឆ្នាំចលនា “រាប់ពាន់ការងារល្អ” ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានផ្ញើរលិខិតដល់កុមារនៅទូទាំងប្រទេស។ ក្នុងលិខិត ប្រធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល៥០ឆ្នាំកន្លងមក ចលនា“រាប់ពាន់ការងារល្អ” អនុវត្តពាក្យទូន្មាន៥ប្រការរបស់លោកអ៊ុំហូអប់រំ យុវជនកុមារជំទង់ រួមជាមួយបណ្ដាចលនាផ្សេងៗត្រូវបានអនុវត្តដ៏ទូលំទូលាយ ក្នុងសកម្មភាពរបស់ក្រុមកុមារជំទង់ ទទួលបានលទ្ធផលដ៏ធំធេង។ កុមារជំទង់ ជាច្រើនទទួលបានស្នាដៃឆ្នើមក្នុងការរៀនសូត្រពលកម្មការពារបរិស្ថាន។ ប្រធានរដ្ឋមានបំណងថា ក្នុងប៉ុន្មានឆ្នាំខាងមុខកុមារជំទង់ក្នុងទូទាំងប្រទេស សកម្មប្រឡងប្រណាំងរៀនសូត្រហាត់ពត់លត់ដំនិងចូលរួមចលនាក្រុមកុមារ ជំទង់ អនុវត្តតាមពាក្យទូន្មាន៥ប្រការរបស់លោកអ៊ុំហូធ្វើបានការងារល្អជាច្រើន រួមចំណែកធ្វើឲ្យទំព័រប្រវត្តិសាស្ត្រកាន់តែភ្លឺស្វាងរបស់ក្រុមកុមារជំទង់ហូជីមិញ៕
Related






